ព័ត៌មាន

NOKIA 6.1 PLUS, NOKIA 3.1, 6.1, 7 PLUS និង Nokia 5.1 Plus ទទួលបាននូវការអាប់ដេតសុវត្ថិភាពសម្រាប់ខែមីនា

ពេលនេះ ស្មាតហ្វូន Nokia 6.1 Plus ក៏ចាប់ផ្តើមទទួលបាននូវការអាប់ដេតសុវត្ថិភាពសម្រាប់ខែមីនានេះផងដែរ។ ការអាប់ដេតនេះគឺមានទំហំ 18.3 MB ដែលវានាំយកនូវមុខងារថ្មីៗជាច្រើនសម្រាប់ការប្រើប្រាស់។ សម្រាប់ស្មាតហ្វូន Nokia 3.1, Nokia 6.1​និង Nokia 7 plus ក៏ទទួលបាននូវការអាប់ដេតនេះផងដែរ។ ស្មាតហ្វូន Nokia 3.1 មានទំហំ​ 111MB ខណៈពេលដែលស្មាតហ្វូន Nokia 6.1 និង 7 plus មានទំហំ 55MB ។

 image

ស្មាតហ្វូន Nokia 6.1 និង Nokia 7 plus គឺទទួលបាននូវការ upgrade ទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 10 ហើយសម្រាប់ស្មាតហ្វូន Nokia 3.1 នឹងទទួលបាននូវការអាប់ដេតនេះនៅក្នុងត្រីមាសទី ២ ឆ្នាំនេះនៅចន្លោះខែមេសា និងឧសភា។ ចំនែកស្មាតហ្វូន Nokia 5.1 Plus ក៏ទទួលបាននូវការអាប់ដេតសម្រាប់ខែមីននេះផងដែរជាមួយនឹងទំហំ 61.2 MB ៕

image

image