ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA ប្រកាសបង្ហាញថាខ្លួនមានប៉ាតង់​បច្ចេកវិទ្យា 5G ច្រើនជាង 3000

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ប្រកាសបង្ហាញថាខ្លួនមានប៉ាតង់ទៅលើបច្ចេកវិទ្យា 5G ចំនួនច្រើនជាង 3000 ហើយវាពិតជាសំខាន់ណាស់សម្រាប់ស្តង់ដារនៃបច្ចេកវិទ្យាទូរស័ព្ទចល័តនេះ។ នៅក្នុងរយៈពេល ៦ ខែមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ប្រកាសថាខ្លួនមានប៉ាតង់ទៅលើបច្ចេកវិទ្យានេះជាង ២០០០ ហើយវាមានការកើនឡើងចំនួន ៥០% នៅក្នុងរយៈពេល ៦ ខែចុងក្រោយនេះដែលមានការបង្ហាញថា ក្រុមហ៊ុន Nokia គឺផ្តោតទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍទៅលើបច្ចេកវិទ្យា 5G នេះ។

 image

ប៉ាតង់នេះគឺមានការបញ្ជាក់ពី ETSI (វិទ្យាស្ថានស្តង់ដារទូរគមនាគមន៍អឺរ៉ុប) ។ ETSIគឺជាអង្គការស្តង់ដារមួយក្នុងចំណោមអង្គការស្តង់ដារទាំង ៧ ដែលរួមគ្នាបង្កើត 3GPP ដែលជាអ្នកបង្កើតស្តង់ដារសម្រាប់បច្ចេកវិទ្យាឥតខ្សែនោះ។ នៅក្នុងសេចក្តីប្រកាសនេះ ក្រុមហ៊ុន Nokia ក៏ធ្វើការវិនិយោគយ៉ាងខ្លាំងទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍ។ ក្រុមហ៊ុន Nokia ចំណាយទឹកប្រាក់ច្រើនជាង 129 ពាន់លានអ៊ឺរ៉ូនៅក្នុងរយៈពេល ២០ឆ្នាំមុននេះក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍនោះ ហើយឆ្នាំមុននេះក្រុមហ៊ុននេះចំណាយទឹកប្រាក់ច្រើនជាង 4.4 ពាន់លានដុល្លារអាមេរិក៕

image