ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Huawei P40 Pro និង P40 Pro+: បច្ចេកវិទ្យា 50X និង 100X Digital Zoom

ស្មាតហ្វូនស៊េរីថ្មី​ Huawei P40 Proនិង P40 Pro+ បង្ហាញខ្លួនជាមួយនឹងប្រព័ន្ធកាមេរ៉ាថ្មីដែលមានសមត្ថភាពខ្លាំងក្លានៅក្នុងការ Zoom ដែលមានកម្រិត​ 5X នៅលើស្មាតហ្វូន P40 Pro និង P40 Pro+ ដែលមានកាមេរ៉ា dual telephoto ជាមួយនឹងបច្ចេកវិទ្យា 3X short និង 10X superzoom ដែលអាចធ្វើការថតបានចម្ងាយឆ្ងាយថែមទៀត។ ពេលនេះ យើងនឹងនិយាយអំពីព័ត៌មានលម្អិតនៃ Zoom របស់ស្មាតហ្វូនទាំងនេះ។

image

HUAWEI P40 PRO: ស្មាតហ្វូននេះនាំយកនូវមុខងារ 5x optical zoom, 10x hybrid zoom និង 50x maximum digital zoom ។ នេះគឺជាលើកដំបូងបំផុតរបស់ស្មាតហ្វូននេះដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 5x Optical Telephoto Camera ដែលមាន RYYB color filter array ក្នុងការពង្រឹងទៅលើសមត្ថភាពក្នុងការ Zoom កាន់តែអស្ចារ្យបំផុត។

image

HUAWEI P40 PRO+: ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងមុខងារ 100x SuperZoom Array ជាមួយនឹងកម្រិតពន្លឺដល់ទៅ 178% ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 10x true optical zoom ថែមទៀត។ វាក៏មាន Ultra Vision Wide Camera និង SuperZoom Array ដែលធ្វើការជាមួយនឹង AI ក្នុងការពង្រឹងទៅលើស្ថេរភាពរូបភាព​និងវីដេអូថែមទៀត៕

image

image

image