ព័ត៌មាន

ការកម្មង់ទិញមុននាឡិកា Huawei Watch GT 2e ចាប់ផ្តើមដំណើរការហើយនៅក្នុងចក្រភពអង់គ្លេស

នៅក្នុងការប្រកាសបង្ហាញខ្លួននៅថ្ងៃទី ២៦ ខែមីនានេះ នាឡិកា Huawei Watch GT 2e នេះបង្ហាញខ្លួនដោយភ្ជាប់ជាមួយនឹងមុខងារជាច្រើនសម្រាប់ធ្វើការហាត់ប្រាណ និងការឌីស្សាញរូបរាងថ្មីយ៉ាងទាន់សម័យបំផុត។ ពេលនេះ នាឡិកានេះដាក់អោយធ្វើការ Pre-order ហើយនៅក្នុងចក្រភពអង់គ្លេស។​

 image

នាឡិកា​ Huawei Watch GT 2e នេះដាក់អោយធ្វើការ​ Pre-order នៅក្នុងតម្លៃ £159.99 ហើយវាមានពណ៌ Graphite Black, Lava Red, Mint Green និង Icy White ថែមទៀត។ សម្រាប់អតិថិជនដែលធ្វើការ Pre-order ទៅលើនាឡិកា​ Watch GT 2e នេះនឹងទទួលបាននូវជញ្ជីងឥតគិតថ្លៃ AH100 Smart Scales ថែមទៀត។

image

នេះគឺជាលើកដំបូងបំផុតដែលក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញនូវមុខងារត្រួតពិនិត្យមើលអ៊ុកស៊ីសែននៅក្នុងឈាម blood oxygen saturation (SpO2) សម្រាប់នាឡិកា Huawei Watch GT 2e នេះ។ ថាមពលថ្មរបស់នាឡិកានេះគឺប្រើប្រាស់បានរយៈពេល ២ សប្តាហ៍។ វាក៏មានមុខងារក្នុងការវាស់ទៅលើចង្វាក់បេះដូង ការវាស់ទៅលើសម្ពាធឈាម និងមុខងារនៃការត្រួតពិនិត្យទៅលើគេងថែមទៀត៕