ព័ត៌មាន

សូមប្រយ័ត្នគេហទំព័របន្លំផ្សាយពាណិជ្ជកម្មលក់ម៉ាស

ឧក្រិដ្ឋជនអ៊ិនធឺណិតបន្តទាញយកអត្ថប្រយោជន៍ពីស្ថានភាពមេរោគឆ្លង ដើម្បីបើកការវាយប្រហារផ្សេងៗដូចជាមេរោគលួចបន្លំ និងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត។យើងមានព័ត៌មានលំអិតអំពីការវាយប្រហារមួយចំនួនតាមប្រព័ន្ធអ៊ិនធឺរណិតដែលបានឆ្លៀតយកប្រយោជន៍ពីស្ថានភាពជំងឺរាតត្បាតឆ្លង។ បច្ចុប្បន្ន ប្រភេទវីរុសកូរ៉ូណា កំពុងរីករាលដាលនៅជុំពិភពលោកនៅតាមបណ្តាប្រទេសនៅអាស៊ី អឺរ៉ុប និងអាមេរិកខាងជើង ដែលមេរោគនោះត្រូវបានគេកំណត់អត្តសញ្ញាណដំបូងនៅក្នុងទីក្រុង Wuhan នៃប្រទេសចិន ហើយត្រូវបានគេហៅឈ្មោះថា ២០១៩ Novel Coronavirus (២០១៩-nCoV)។

 image

អ្នកវាយប្រហារបន្លំអ៊ីមែលតាមរយៈការជូនដំណឹងជាផ្លូវការពីមណ្ឌលសុខភាពសាធារណៈ និងភ្ជាប់មកជាមួយនូវឯកសារសន្យាថា នឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីវិធានការណ៍បង្ការប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណា។ ចំនួន domain ចុះបញ្ជីថ្មីបានកើនឡើងកាន់តែច្រើន ដោយគោលបំណងដើម្បីផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងមេរោគចាប់តាំងពីមានការរីករាលដាលខ្លាំង។

image

 យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត

អ្នកគំរាមគំហែងនៅតែបន្តធ្វើការវាយប្រហារទៅលើអង្គភាពផ្សេងៗគ្នា រួមទាំងអង្គភាពស្រាវជ្រាវវីរុស COVID-១៩។ Talosសង្កេតមើលយុទ្ធនាការក្លែងបន្លំ និងការផ្សាយព័ត៌មានមិនពិត ដោយអ្នកវាយប្រហារទាញយកប្រយោជន៍ពីបញ្ហាវីរុស។ គេហទំព័រនេះត្រូវបានគេលក់ដើម្បីលក់ម៉ាសវេជ្ជសាស្ត្រហើយពួកគេក៏បានផ្សព្វផ្សាយពីការដឹកជញ្ជូនម៉ាស ដោយឥតគិតថ្លៃផងដែរ។ គេហទំព័រនេះដូចជាមានការក្លែងបន្លំ។យុទ្ធនាការវាយប្រហារតាមអ៊ីម៉ែលជាច្រើនត្រូវបានរកឃើញដោយក្រុមហ៊ុនសន្តិសុខដែលឃ្លាំមើលការគំរាមកំហែងចុងក្រោយ​ ដោយហេគឃ័រទាំងអស់ប្រើវីរុសជាឧបករណ៍ភ្ជាប់ដើម្បីព្យាយាម និងធ្វើឱ្យជនរងគ្រោះបើកសារឆ្លងមេរោគ។

 អង្គភាពនានាត្រូវតែបណ្តឹងគោលនយោបាយឱ្យបានរឹងមាំ ហើយក្រុមសន្តិសុខត្រូវតែស្វែងរកពាក្យគន្លឹះនៅលើអ៊ីម៉ែលរបស់ពួកគេ  ព្រោះយុទ្ធនាការបញ្ឆោតងាយស្រួលក្នុងការទាក់ទាញជនរងគ្រោះឱ្យធ្លាក់ទៅក្នុងអន្ទាក់។ វាជារឿងធម្មតាទេ ដែលអ្នកគំរាមកំហែងធ្វើការកេងចំណេញពីអារម្មណ៍របស់មនុស្សដូចជាការភ័យខ្លាច ជាពិសេសប្រសិនបើសិនជាព្រឹត្តិការណ៍ពិភពលោកបានបង្កភាពភ័យខ្លាច និងភាពភ័យស្លន់ស្លោ។ឥឡូវនេះ ប្រជាជនភាគច្រើនចាប់ផ្តើមធ្វើការពីផ្ទះ ដូច្នេះកិច្ចការពារសន្តិសុខមានតិចជាងមុន ហើយសំខាន់ស្ថានភាពបច្ចុប្បន្នអាចប្រឈមនឹងការវាយលុកតាមអ៊ិនធឺរណិត។ អ្នកប្រើប្រាស់គួរតែប្រុងប្រយ័ត្នខ្ពស់ចំពោះការវាយប្រហារ។