ព័ត៌មាន

EMUI 10.1 beta សម្រាប់ស្មាតហ្វូន Huawei Mate Xs និង Mate X នឹងចាប់ផ្តើមនៅចុងខែមេសានេះ

ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នោះគឺ – Huawei Mate X 5G​ បានបង្ហាញខ្លួនកាលពីឆ្នាំមុននេះ ប៉ុន្តែស្មាតហ្វូននេះគឺលក់ផ្តាច់មុខតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ ស្មាតហ្វូនដែលអាចបត់បាននេះដំណើរការនូវ EMUI 9.1 ហើយវាក៏មានការ upgrade ទៅកាន់ EMUI 10.0 ផងដែរ។ បន្ទាប់ពីស្មាតហ្វូន Huawei Mate X វាគឺមានស្មាតហ្វូន Huawei Mate Xs 5G​ ផងដែរ។

image

ស្មាតហ្វូនដែលអាចបត់បានថ្មីនេះគឺមានការពង្រឹងសមត្ថភាពជាច្រើន និងខុសប្លែកពីស្មាតហ្វូនជំនាន់មុនរបស់វា ស្មាតហ្វូន Mate Xs អាចរកទិញបាននៅក្រៅទីផ្សាររបស់ចិនផងដែរ។ ស្មាតហ្វូន Huawei Mate Xs ដំណើរការរួចជាស្រេចជាមួយនឹង EMUI 10.0 ។ ដោយសារតែស្មាតហ្វូនទាំងពីរនេះដំណើរការនូវ EMUI 10.0 នោះ វាពិតជាមានតម្លៃថ្លៃមែនទែន ហើយក្រុមហ៊ុន Huawei ក៏ប្រកាសថា ស្មាតហ្វូនដែលអាចបត់បានទាំងពីរនេះក៏នឹងមានការ upgrade ទៅកាន់ EMUI 10.1 version ផងដែរ។

image

តាមការបញ្ជាក់របស់ព័ត៌មាននេះ EMUI 10.1 version សម្រាប់ស្មាតហ្វូន Huawei Mate Xs 5G និង Huawei Mate x 5G នឹងចាប់ផ្តើមដំណើរការនៅចុងខែមេសានេះនៅក្នុងប្រទេសចិន។ សម្រាប់ EMUI 10.1 នាំយកនូវមុខងារ MeeTime communication feature, Multi-screen collaboration, Huawei share, OneHope sharing, Cast+ wireless projection, sound booster, new gallery feature, Celia voice assistant, new AOD theme, multi-window mode និងជាច្រើនទៀត៕