ព័ត៌មាន

Honor 30 Pro បង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងបន្ទះឈីប Kirin 990 5G, 8GB RAM, Magic UI 3.1

របាយការណ៍មួយកាលពីពេលមុននេះមានការទម្លាយថា ស្មាតហ្វូន Honor 30 series នឹងប្រកាសបង្ហាញខ្លួនជាមួយនឹងបន្ទះឈីបថ្មី – Kirin 985 ។ សម្រាប់ Top-end របស់ស្មាតហ្វូន Honor 30 series​នេះនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 990 5G​ដែលពេលនេះមានការបង្ហាញខ្លួននៅលើ Geekbench ផងដែរ។ ស្មាតហ្វូនថ្មីរបស់ Huawei នេះដែលមានលេខម៉ូឌែល EBG-AN00 បង្ហាញខ្លួននៅលើ Geekbench ដែលមាន Android 10 (EMUI 10.1), 8GB RAM និង Magic UI 3.1 (Android 10) ហើយវាមានឈ្មោះហៅថា Honor 30 Pro ។

 image

ស្មាតហ្វូននេះដំណើរការនូវបន្ទះឈីប octa-core processor ដែលមានល្បឿន 1.95Ghz ប៉ុន្តែសម្រាប់បន្ទះឈីបនេះនៅមិនទាន់ទម្លាយនៅឡើយទេ។ សម្រាប់បន្ទះឈីបនេះគឺអាចជា Kirin 990 5G chip ។ នៅក្នុងការធ្វើតេស្តនេះ ស្មាតហ្វូននេះមានពិន្ទុ 3876 នៅក្នុង single-core និង 12571 នៅក្នុង multi-core នៅលើ Geekbench ៕

image