ព័ត៌មាន

Honor មានការកើនឡើងទៅលើការនាំចេញផលិតផល Wearables ដល់ទៅ 500% នៅក្នុងឆ្នាំ ២០១៩

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Honor បានប្រកាសបង្ហាញនូវ MagicBook 14 របស់ខ្លួននៅក្នុងចក្រភពអង់គ្លេស ហើយក្រុមហ៊ុននេះក៏បង្ហាញនូវសមិទ្ធិផលរបស់ខ្លួនមួយចំនួននៅក្នុងឆ្នាំ ២០១៩ ផងដែរ។ តាមការបញ្ជាក់នៅក្នុង IDC នោះ ក្រុមហ៊ុននេះមានពិន្ទុកើនឡើងដល់ទៅ 497.4% ទៅលើការនាំចេញសម្រាប់ផលិតផល Wearables របស់ខ្លួនដែលក្នុងនោះគឺមានដូចជា Honor Bands និង MagicWatches ។

image

ក្រុមហ៊ុនបច្ចេកវិទ្យានេះគឺស្ថិតនៅក្នុងចំណោមក្រុមហ៊ុន Top 5 ទៅលើការនាំចេញស្មាតហ្វូនរបស់ខ្លួននៅក្នុងទីផ្សារចំនួន ១០ នៅជុំវិញពិភពលោកដែលក្នុងនោះមានដូចជា ប្រទេសរុស្ស៊ី ហ្វាំងឡង់ អាល្លឺម៉ង់ អ៊ុយក្រែន អារ៉ាប់ប៊ីសាអូឌីត ចក្រភពអង់គ្លេស បារាំង អ៊ីតាលី សាធារណរដ្ឋឆែក និងអារ៉ាប់រួម។

image

បើនិយាយអំពីសមិទ្ធិផលជាច្រើនទៀតនោះ ក្រុមហ៊ុន Honor បានក្លាយជាក្រុមហ៊ុននាំចេញនូវស្មាតហ្វូនចំណាត់ថ្នាក់កំពូលនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០១៩ នេះនៅក្នុងប្រទេសរុស្សី ហើយនៅក្នុងពេលវេលាពេញមួយឆ្នាំនេះ ក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់លេខ ២ តាមពីក្រោយក្រុមហ៊ុន Samsung និងនាំមុខក្រុមហ៊ុន Apple, Huawei និង Xiaomi ថែមទៀត។ ផលិតផលជាច្រើនទៀតដូចជា Honor Band 5 នេះក៏មានការពេញនិយមខ្លាំងនៅក្នុងប្រទេសអ៊ីតាលី ខណៈពេលដែល MagicWatch 2 ក៏ក្លាយជាផលិតផលដែលមានការពេញនិយមបំផុតនៅក្នុងថ្ងៃ Honor Super Brand Day នៅ JD.com នៅក្នុងប្រទេសចិននេះ។Honor wearables មានការកើនឡើងចំនួន 613% នៅក្នុងប្រទេសរុស្សី 531% នៅក្នុងសាធារណរដ្ឋឆែក ៧៤៥% នៅម៉ាឡេស៊ី និង ៦៥៥% នៅឥណ្ឌា៕