ព័ត៌មាន

ស្មាតហ្វូនដ៏អាថ៌កំបាំងមួយរបស់ Huawei នឹងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 55X digital zoom

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានប្រកាសបង្ហាញនូវស្មាតហ្វូន Huawei P40 series រួចហើយដែលមានសមត្ថភាពក្នុងការថតកម្រិត 100X នៅក្នុង P40 Pro+, 50X នៅក្នុង P40 Pro និង 30X នៅលើ standard P40 ។ ប៉ុន្តែពេលនេះវាមានការបែកធ្លាយមួយទៀតដែលបញ្ជាក់អំពីស្មាតហ្វូនថ្មីដែលមាន 55X zoom ។ តាមការទម្លាយចេញពីអ្នកទម្លាយម្នាក់នៅលើ Weibo បញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងប្រកាសបង្ហាញនូវស្មាតហ្វូន 55X digital zoom មួយទៀត ហើយម៉ូឌែលនេះមនុស្សជាច្រើនប៉ាន់ស្មានថាជាម៉ាកយីហោ Honor ។

image

អ្នកទម្លាយនេះក៏ចែករំលែកនូវ camera app screenshot ដែលបង្ហាញអំពីផ្នែកខាងមុខរបស់ស្មាតហ្វូននេះជាមួយនឹងការ Zoom នៅក្នុងកម្រិត 55X ថែមទៀត។ វាក៏មានការប្រើប្រាស់នូវ EMUI software ជំនួសអោយ Magic UI ដែលមើលទៅមិនសូវជាខុសប្លែកគ្នានោះទេ។ សម្រាប់លក្ខណៈសម្បត្តិរបស់វានៅមិនទាន់ដឹងនៅឡើយទេពីអ្នកទម្លាយនេះ៕

image