ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S20 Ultra នឹងទទួលបាននូវពណ៌សយ៉ាងស្រស់ស្អាត

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S20 Ultra នឹងមានពណ៌ថ្មីមួយទៀតនោះគឺពណ៌ស ហើយអ្នកទម្លាយព័ត៌មាន Ice Universe ក៏បង្ហើបអំពីដំណឹងថ្មីនេះកាលពីសប្តាហ៍មុននេះផងដែរ។ កាលពីពេលមុននេះ ស្មាតហ្វូននេះមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ប្រផេះ និងពណ៌ខ្មៅ។

 image

សម្រាប់ពណ៌ថ្មីរបស់ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន តើពណ៌នេះនឹងដាក់លក់តែផ្តាច់មុខនៅក្នុងប្រទេសចិនឬយ៉ាងណានោះ? យើងនឹងរង់ចាំមើលទៀត។ វានៅមិនទាន់មានការប្រកាសបង្ហាញនូវពណ៌ថ្មីទៀតនោះទេសម្រាប់ស្មាតហ្វូន Galaxy S20 Ultra នេះដូចជា “Cosmic White” ឬ “Cloud White” នោះ៕

image