ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី​ LG បង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងបន្ទះឈីបថ្មី Qualcomm SoC, 8GB RAM

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា LG ត្រូវគេដឹងថានឹងប្រកាសបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មីត្រកូល G-series របស់ខ្លួនដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងខែឧសភាខាងមុខនេះ។ ពេលនេះ នៅក្នុងបញ្ជីរបស់  Geekbench គឺមានការបង្ហាញអំពីស្មាតហ្វូនជំនាន់ថ្មីរបស់ LG ដែលមានលេខម៉ូឌែល LM-G900N ហើយវាមានការទម្លាយថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm chipset ដែលមានលេខកូដ “Lito” ជាមួយនឹង  8-core CPU និងកម្រិតល្បឿនដល់ទៅ 1.8Ghz ថែមទៀត។

image

ស្មាតហ្វូននេះគឺមានរ៉េមទំហំ 8GB RAM និងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ  Android 10 ថែមទៀត។ ស្មាតហ្វូននេះមានពិន្ទុ  506 នៅក្នុង single-core និងពិន្ទុ​ 1,545 នៅក្នុង multi-core។ នៅក្នុងបញ្ជីនេះគឺមានការបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm កំពុងតែធ្វើការនៅលើបន្ទះឈីបថ្មី  SoCs ចំនួន ៤ ដែលមានលេខកូដ Bengal, Scuba, Lagoon និង Lito ។

image

តាមការប៉ាន់ស្មានជាច្រើននោះ Lito អាចជាផ្នែកមួយនៃបន្ទះឈីប  Snapdragon 7-series ហើយវាមានពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូនថ្នាក់កណ្តាលថ្មីរបស់ LG នេះនឹងជំនួសវត្តមានរបស់ស្មាតហ្វូន  G-series ៕