ព័ត៌មាន

EMUI 10.1 beta ចាប់ផ្តើមតេស្តហើយនៅលើស្មាតហ្វូន Huawei Mate 30 Pro

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ផ្តល់នូវព័ត៌មានលម្អិតជាច្រើនអំពីកម្មវិធី EMUI 10.1 software ចុងក្រោយបំផុត និងស្មាតហ្វូនមួយចំនួនដែលនឹងទទួលបាននូវការអាប់ដេតនេះ។ ដូចអ្វីដែលអ្នកបានចងចាំ សម្រាប់ Version នេះគឺបង្ហាញខ្លួននៅលើស្មាតហ្វូនត្រកូល P40 ។ នៅក្នុងចំណោមស្មាតហ្វូនទាំងនេះ វាក៏មានការ upgrade ទៅលើស្មាតហ្វូន  Mate 30 និង P30 រួមជាមួយនឹងស្មាតហ្វូន Mate X ផងដែរ។

image

សម្រាប់អ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសចិនទៅលើស្មាតហ្វូន Mate 30 Proពេលនេះក៏ចូលរួមនៅក្នុង Beta ដំបូងបំផុតរបស់EMUI 10.1 ផងដែរ។ ប្រភពនេះក៏មានការបញ្ជាក់នូវព័ត៌មានលម្អិតដែលមានការបញ្ជាក់ថា វាអាចនឹងដំណើរការនៅលើស្មាតហ្វូន Mate 30 Pro ជាមួយនឹងលេខ 10.1.0.119និងទំងន់ 442MB ។ សម្រាប់ការអាប់ដេតថ្មីនេះក៏មានមុខងារថ្មីដែលមានឈ្មោះថា  fingerprint scanning animations ផងដែរ៕

image