ព័ត៌មាន

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បង្ហោះនូវរូបភាពដំបូងបំផុតថតចេញពី Surface Duo

Microsoft Surface Duo​ ប្រកាសបង្ហាញខ្លួនជាលើកដំបូងបំផុតកាលពីឆ្នាំមុននេះនៅក្នុងព្រឹត្តិការណ៍ Microsoft’s Surface ហើយចក្ខុវិស័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft គឺទៅលើស្មាតហ្វូនដែលមានអេក្រង់ដែលអាចបត់បាន។ នៅថ្ងៃនេះ លោក Panos Panay ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ក៏ធ្វើការបង្ហោះនូវរូបភាពដំបូងបំផុតដែលថតចេញពី Surface Duo របស់ខ្លួននៅលើ Instagram ។

image

ប្រសិនបើអ្នកមើលទៅលើវីដេអូផលផលរបស់ Surface Duo នេះ វាមិនមានកាមេរ៉ានៅផ្នែកខាងក្រៅរបស់វានោះទេ ប៉ុន្តែយើងរំពឹងថារូបភាពដែលថតនេះគឺចេញពីកាមេរ៉ា Selfie របស់វា។ លោក Panay និយាយថា រូបភាពនេះគឺថតដោយកូនប្រុសរបស់គាត់ឈ្មោះថា Costas ដែលធ្វើការនៅផ្ទះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា​ Microsoft នៅតែមានគម្រោងក្នុងការប្រកាសបង្ហាញនូវ Surface Duo របស់ខ្លួននៅក្នុងការចាប់ផ្តើមនូវរដូវកាលនៃការទិញទំនិញឆ្នាំ ២០២០ នេះ។ វាមានការរាយការណ៍មួយកាលពីខែកុម្ភៈនេះដែលបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ប្រហែលជាប្រកាសបង្ហាញនូវផលិតផលថ្មីនេះមុនកាលបរិច្ឆេទកំណត់ផងដែរ។ Sufrace Duo មានអេក្រង់ភ្លោះដែលមានទំហំ 5.6-inch displays ចំនួនពីរ និងការទ្រទ្រង់ទៅលើប៊ិច Surface Pen ថែមទៀត៕