ព័ត៌មាន

ទិញទូរស័ព្ទ Nokia 6.2 និង Nokia 7.2 ឥឡូវនេះដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសជាមួយនឹងកាដូជាច្រើន

រីករាយជាមួយនឹងកម្មវិធីបញ្ចុះតម្លៃពិសេសជាមួយនឹងការថែមជូននូវកាដូជាច្រើនទៀតទៀតសម្រាប់អតិថិជនទាំងអស់ដែលទិញទូរស័ព្ទ Nokia 6.2 និង Nokia 7.2 ពីក្រុមហ៊ុន Nokia។ ចំពោះកម្មវិធីបញ្ចុះតម្លៃនេះ អតិថិជនអាចរកជាវបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប និងក្រុមហ៊ុនស្មាត (SMART) នៅទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុក។ សូមរួសរាន់ឡើង ចំនួនមានកំណត់!

image

កម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះធ្វើឡើងសម្រាប់ស្មាតហ្វូនរបស់ Nokia ចំនួន ២ ម៉ូឌែលដូចខាងក្រោម៖

–       NOKIA 7.2 (RAM 6GB| 128GB) តម្លៃដើម $279 មកនៅត្រឹមតែ $249

–       NOKIA 6.2 (RAM 4GB| 64GB) តម្លៃដើម $219 មកនៅត្រឹមតែ $179

កុំភ្លេចណាជាវថ្ងៃនេះនឹងទទួលបាននូវការធានាមួយឆ្នាំ និងថែមជូនជើងទ្រទូរស័ព្ទ (Tripod) ដ៏ស្រស់ស្អាតមួយថែមទៀត។ Nokia 7.2 មាន 2 ពណ៌ដ៏ស្រស់ស្អាតសម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ និងពណ៌បៃតង ខណៈពេលដែល Nokia 6.2 មានពណ៌ខ្មៅរលោង និងពណ៌ព្រិលទឹកកកដ៏ស្រស់ស្អាតបំផុត។ អ្វីដែលកាន់តែពិសេសទៀតនោះ ពេលនេះ Nokia 7.2 បានធ្វើបច្ចុប្បន្នភាពទៅកាន់ Android 10 ហើយ ខណៈពេលដែល Nokia 6.2 នឹងធ្វើបច្ចុប្បន្នភាពទៅកាន់ Android 10 ក្នុងពេលឆាប់ៗនេះ។

image

កុំភ្លេចណា!  ការជ្រើសរើស Nokia គឺជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ដោយសារតែទូរស័ព្ទម៉ាក Nokia នេះធានាសុវត្ថិភាពខ្ពស់ ការអាប់ដេតទៅកាន់ Android OS ចុងក្រោយបំផុត និងធ្វើអោយស្មាតហ្វូនរបស់អ្នកកាន់តែល្អប្រសើរ និងឆ្លាតវៃបំផុត! Nokia តែងតែនៅជាមួយអ្នកជានិច្ច! ទូរស័ព្ទNokia ល្អទាំងគុណភាព និងតម្លៃ។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរស័ព្ទលេខ៖ 012879 707

** លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍! 

លក្ខណៈសម្បត្តិរបស់ Nokia 7.2

Nokia 7.2 នេះមានរូបរាងស្រស់ស្អាតកាលីបទាន់សម័យជាមួយនឹងរចនាបទនៃកញ្ចក់2.5D Corning® Gorilla® Glass (ខាងមុខ និងខាងក្រោយ) រឹងមាំធន់ក្នុងការប្រើប្រាស់ ហើយអ្នកប្រើប្រាស់ដែលចូលចិត្តលេងហ្គេមដែលមានក្រាហ្វិកធំៗ ឬការកម្សាន្តកាន់តែសម្បូរបែបនោះ ការជ្រើសរើសយកទូរស័ព្ទ Nokia 7.2 នេះគឺថាអស់បញ្ហាទៅលើការដើររអាក់រអួលទៀតហើយដោយសារតែទូរស័ព្ទនេះបំពាក់នូវបន្ទះឈីប  Qualcomm® Snapdragon™ 660 processor ប៊ូតុងជំនួយការឆ្លាតវៃ  Google Assistant Button សម្រាប់ការបញ្ជាជាសំឡេង  និងប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត Android 10 ដែលជំនួយក្នុងការប្រើប្រាស់បានកាន់តែប្រសើរបំផុត។ Nokia 7.2 ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI Adaptive Battery ដែលធ្វើការសន្សំសំចៃថាមពលប្រើប្រាស់បានល្អបំផុត។ Nokia 7.2 មានអេក្រង់ប្រភេទ 6.3” Full HD+ PureDisplay ទ្រទ្រង់នូវ Real-time HDR (17 លានពណ៌ច្បាស់គ្មានគូប្រៀប) ដែលមានតែនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia តែមួយគត់។ អេក្រង់នេះនៅតែមើលឃើញច្បាស់ល្អបំផុតនៅក្រោមពន្លឺព្រះអាទិត្យ។ Nokia 7.2 នេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ ZEISS Optics ៣ គ្រាប់ដែលមានទំហំ 48 MP 1/2″ Quad Pixel, 5 MP depth sensor, 8 MP sensor ultra-wide lens ជាមួយនឹងភ្លើង LED Flash ថែមទៀត ខណៈពេលដែលកាមេរ៉ាខាងមុខរបស់វាមានទំហំ 20 MP Quad Pixel ថតរូបភាព Selfies ច្បាស់ល្អអស្ចារ្យតែម្តង។

image

លក្ខណៈសម្បត្តិរបស់ Nokia 6.2

Nokia 6.2 បើមើលទៅលើរូបរាងគឺប្រហាក់ប្រហែលទៅនឹង Nokia 7.2 ដែរ ប៉ុន្តែវាមានចំណុចខុសប្លែកគ្នាមួយចំនួនផងដែរ។ Nokia 6.2 មានអេក្រង់​  6.3” Full HD+ PureDisplay និង Real-Time HDR ដែលផ្តល់នូវពណ៌ច្បាស់មិនធម្មតានោះទេ។ លោកអ្នកនឹងជក់ចិត្តជាមួយនឹងអេក្រង់ដ៏ភ្លឺច្បាស់ត្រជាក់ភ្នែកនេះជាក់ជាមិនខាន!  Nokia 6.2 បំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie (អាចធ្វើបច្ចុប្បន្នភាពទៅកាន់ Android 10 ឆាប់ៗនេះ)ចុងក្រោយបំផុត បន្ទះឈីប Qualcomm® Snapdragon™ 636 ថ្មកម្លាំង 3500mAh  ដែលបញ្ចូលម្តងប្រើប្រាស់បាន 2 ថ្ងៃ និងបច្ចេកវិទ្យា AI  Adaptive Battery សម្រាប់សន្សំសំចៃទៅលើថាមពលថ្មប្រើប្រាស់ថែមទៀត។ វាក៏មានភ្ជាប់ជាមួយនឹងប៊ូតុងបញ្ជាដោយសំឡេង Google Assistant ថែមទៀត។ Nokia 6.2 ប្រើប្រាស់នូវកញ្ចក់ការពារ 2.5D Corning Gorilla Glass ការពារឆ្កូត និងធ្លាក់ថែមទៀត។ទូរស័ព្ទនេះមានរូបរាងស្រស់ស្អាត និងធន់ទៅនឹងស្នាមឆ្កូតផងដែរ។ វាមាន ២ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Ceramic Black និង Ice ដ៏ទាក់ទាញ។ ស្មាតហ្វូននេះមានកាមេរ៉ា AI ៣ គ្រាប់ដែលមានទំហំ  MP, 5 MP depth sensor, 8 MP sensor ultra-wide lens ជាមួយនឹងភ្លើង LED Flash ហើយកាមេរ៉ាខាងមុខគឺមានទំហំ 8MP សម្រាប់ថតរូបភាព Selfies យ៉ាងល្អឥតខ្ចោះថែមទៀត៕

image