ព័ត៌មាន

រូបភាពរបស់ស្មាតហ្វូន Oppo Reno Ace 2 ត្រូវបែកធ្លាយនៅលើអនឡាញ

ស្មាតហ្វូន Oppo Reno Ace 2 ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ១៣ ខែមេសាខាងមុខនេះ ហើយស្មាតហ្វូននេះក៏បង្ហាញខ្លួននៅលើបញ្ជីរបស់ TENAA ផងដែរ។ វាមានបច្ចេកវិទ្យា 65W Super VOOC 2.0 fast charging ចេញពីស្មាតហ្វូន Reno Ace ប៉ុន្តែសម្រាប់ពេលនេះ ស្មាតហ្វូននេះក៏មានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 40W wireless fast-charging ផងដែរ។

 image

ស្មាតហ្វូននេះពេលនេះបង្ហាញខ្លួននៅលើ JD.com ហើយបញ្ជីលក់រាយរបស់ចិននេះក៏បានធ្វើការ Upload នូវរូបភាព Render ផ្លូវការរបស់ស្មាតហ្វូននេះ ហើយវាក៏មាន ២ ពណ៌សម្រាប់ធ្វើការជ្រើសរើស ហើយវាក៏មាន ៣ ជម្រើសសម្រាប់ធ្វើការជ្រើសរើសផងដែរ។ ស្មាតហ្វូន Reno Ace 2 នេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 chipset ជាមួយនឹង 5G modem ។ សម្រាប់ម៉េមូរីរបស់វាគឺមានទំហំ 8/128 GB, 8/256 GB និង 12/256 GB នៅក្នុងបញ្ជីនេះ។

image

វាមិនទាន់មានការបញ្ជាក់អំពីកាមេរ៉ារបស់វានោះទេ ប៉ុន្តេតាមការបញ្ជាក់របស់ TENAA នោះ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះគឺមានទំហំ 48MP sensor ហើយវាក៏មានកាមេរ៉ា​ 8MP ultra-wide-angle និងកាមេរ៉ា 2 MP ចំនួន ២ ទៀតដែលជាប្រភេទ Depth និង macro sensors ។ ស្មាតហ្វូន Reno Ace នេះគឺមានតម្លៃ CNY2,999 ($422) និង CNY3,799 ($534) ហើយវាគឺដាក់លក់ផ្តាច់មុខនៅក្នុងប្រទេសចិន៕