ព័ត៌មាន

ពណ៌​ Interstellar Glow គឺជាversion ថ្មីរបស់ស្មាតហ្វូន OnePlus 8

ស្មាតហ្វូន OnePlus 8 នេះគឺពេលនេះមានពណ៌ថ្មីដែលមានឈ្មោះហោថា “Interstellar Glow” ប៉ុន្តែវាមានការបែកធ្លាក់ជាច្រើនអំពីរឿងនេះផងដែរ។ នៅពេលដែលយើងបានឃើញរឿងនេះជាលើកដំបូងបំផុតនោះ វាគឺមានពណ៌យ៉ាងស្រស់ស្អាត ហើយវាមានពណ៌ភ្លឺជាងមុនថែមទៀត។ សម្រាប់ Version នេះមើលទៅដូចទៅនឹងពណ៌សថ្លា (opalescent white) ផងដែរ។

image

វាហាក់ដូចជាក្រុមហ៊ុន OnePlus សាកល្បងនូវជម្រើសជាច្រើនទៀតផងដែរសម្រាប់ស្មាតហ្វូននេះ។ ក្រុមអ្នកឌីស្សាញជាច្រើនរបស់ក្រុមហ៊ុននេះក៏បញ្ចេញនូវស្មាតហ្វូន OnePlus 7T ដែលមានពណឥ Gold ហើយក្រោយមក Marble ហើយក្រោយមកទៀតគឺមានពណ៌ជាច្រើនទៀត។ ពេលនេះ ស្មាតហ្វូន OnePlus 8 ក៏មានពណ៌ថ្មី Interstellar Glow ផងដែរដែលមើលទៅភ្លឺជាងមុនថែមទៀតផង៕

image