ព័ត៌មាន

មានអីល្អម្យ៉ាងដែរតើ…! នៅផ្ទះមានសុវត្ថិភាពហើយ ថែមទាំងទទួលបានការកម្សាន្តដ៏រីករាយជាមួយនឹងទូរទស្សន៍ដ៏វៃឆ្លាតបំផុត សាមសុង Crystal UHD ថ្មី!!

ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នក្នុងព្រះរាជាណាចក្រកម្ពុជាការបំពេញការងារនៅផ្ទះ ឬក៏ការសិក្សាពីចម្ងាយត្រូវបានអនុវត្តស្ទើរតែទូទាំងប្រទេសទៅហើយ! តែទោះជាបែបនេះកី្តក៏អតិថិជនព្រមទាំងប្រជាជនកម្ពុជានៅតែអាចឱ្យកូនៗបន្តការសិក្សាក៏ដូចជាទទួលបានការកម្សាន្តដ៏រីករាយក្នុងក្រុមគ្រួសារជាមួយនឹងទូរទស្សន៍ដ៏ឆ្លាតវៃ សាមសុង គ្រីស្តាល់ យូអេចឌី ថ្មី (New Samsung Crystal UHD TV) បានផងដែរ!

 image

ទូរទស្សន៍វៃយឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) បំពាក់មកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយដែលអាចផ្តល់ជូននូវបទពិសោធន៍ថ្មីបានយ៉ាងពិតប្រាកដជាមួយនឹងលក្ខណៈពិសេសៗរបស់ សាមសុង ដែលបានធ្វើការអភិវឌ្ឍន៍ចុងក្រោយដូចជា៖

 * Crystal Processor 4K៖ បច្ចេកវិទ្យានេះបង្ហាញជូននូវចំណីអារម្មណ៍កាន់តែប្លែកជាមួយនឹងរូបភាពកាន់តែលម្អិត កាន់តែច្បាស់ រស់រវើកត្រជាក់ភ្នែកលើសកម្រិតរូបភាព Full HD ដល់ទៅ 4 ដង (4K Resolution) ឯណោះ!!

 * Mobile View (Mirroring Screen on TV)៖ បច្ចេកវិទ្យាថ្មីដ៏ទំនើបអស្ចារ្យបំផុតមួយនេះធ្វើឱ្យលោកអ្នកកាន់តែពេញចិត្តក្នុងការកម្សាន្តលើកញ្ចក់ទូរទស្សន៍ដ៏ធំ និងភ្លឺច្បាស់ត្រជាក់ភ្នែកដោយការភ្ជាប់ពីទូរស័ព្ទរបស់លោកអ្នកទៅ! មានន័យថាលោកអ្នកអាចធ្វើការចែកអេក្រង់លើកញ្ចក់អេក្រង់ទូរទស្សន៍ (Split Screen on TV) ក្នុងពេលតែមួយ! ដូច្នេះលោកអ្នកនឹងមិនខកខានក្នុងការទស្សនាការកម្សាន្តនូវកម្មវិធីនានាដូចជា៖

– ច្រៀងខារ៉ាអូខេកម្សាន្ត ឬមើលភាពយន្តល្បីៗ…ជាដើម

– អាចឆ្លើយតបសារបណ្តាញសង្គមពីកន្លែងធ្វើការ របស់ចៅហ្វានាយ ឬមិត្តភក្តិរបស់លោកអ្នកដែលលោតមកបង្ហាញមកលើអេក្រង់ទូរទស្សន៍បានទាន់ពេលវេលា! ឡូយហ្អេ៎…! ធ្វើការផង សប្បាយផង…បានទាំងសុវត្ថិភាពទៀត! រកឯណាបានទៅ…!!

 * របៀបប្រើសំឡេងបញ្ជាលើ YouTube ជាភាសារខ្មែរជាមួយនឹងទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV)

1.  ភ្ជាប់ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ជាមួយនឹងអ៊ិនធឺណេត ឬ (Wi-Fi Connected)

2.  ជ្រើសរើសកម្មវិធី YouTube

3.  ជ្រើសរើសយកពាក្យ “LANGUAGE”

4. ផ្លាស់ប្តូរយកភាសារ “ខ្មែរ”

5. បន្ទាប់មកជ្រើសរើសយកពាក្យ “CONFIRM CHANGE”

6. បន្ទាប់មកលោកអ្នកត្រូវជ្រើសរើសយកពាក្យស្វែងរក “Search”

7. ជ្រើសរើសយកនិមិត្តសញ្ញា “មាយក្រូហ្វូន”

8. រួចចុចប៊ូតុង កណ្តាលនៃតេលាបញ្ជា

9. បន្ទាប់មកចុចប៊ូតុង “មាយក្រូហ្វូន” ដែលមាននៅលើ One Remote Control ក្បែរមាត់របស់លោកអ្នកនូវបទចម្រៀងដែលលោកអ្នកចង់ស្តាប់ ឬចង់ច្រៀងជាការស្រេច!

(លោកអ្នកក៏អាច Voice  សំឡេងជាភាសារអង់គ្លេសបានផងដែរ)

 ឧទាហរណ៍៖ “Samsung Global TV” វានឹងលោតទៅដល់ផ្ទាំងនោះភ្លាម!

 image

ចង់ដឹងទិញមួយទៅ…ហើយសាកល្បងខ្លួនឯងទៅដឹងហើយថាវាពិតជាឡូយយ៉ាងណានោះ!! អ៊ីចឹងមិនបាច់ចំណាយពេលចុចប្រកបអក្សរម្តងមួយៗលើតេលាបញ្ជាទៀតទេ! ជីវិតពិតមានន័យណាស់! លាហើយ ស្ត្រេស (Stress)!! ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ប្រចាំឆ្នាំ ២០២០ ពិតជាអាចបំពេញចិត្តលោកអ្នកបានច្រើនមែនជាពិសេសធ្វើឱ្យការជួបជុំគ្រួសារកាន់តែមានសុភមង្គលបានថែមទៀតផង!

 image

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !