ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A71 5G បង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងបន្ទះឈីប Qualcomm chipset

ខណៈពេលដែលស្មាតហ្វូន Samsung Galaxy A71 បង្ហាញខ្លួននៅក្នុងខែមករានោះ វាមានពាក្យចចាមអារ៉ាមថា 5G version របស់ស្មាតហ្វូននេះនៅមិនទាន់គេបង្ហាញនៅឡើយទេ។ យើងបានឃើញនូវវិញ្ញាបនបត្រជាច្រើនដូចជា TENAA, 3C រួមទាំងនៅលើ Geekbench ជាមួយនឹងបន្ទះឈីប Exynos 980 chipset ថែមទៀត។

 image

ពេលនេះ នៅក្នុងបញ្ជីថ្មីរបស់ Geekbench របស់ឧបករណ៍នេះគឺមានលេខម៉ូឌែល SM-A716U ដែលមានការបង្ហាញថា វានឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Qualcomm chipset ដែលមានលេខកូដ “Lito” ដែលមានការពង្រឹងទៅលើ 8-core CPU និង frequency 1.8Ghz ថែមទៀត។ សម្រាប់បន្ទះឈីបដូចគ្នានេះក៏បង្ហាញខ្លួននៅលើស្មាតហ្វូន LG កាលពីម្សិលមិញនេះផងដែរ។ ស្មាតហ្វូនថ្មីរបស់ Samsung នេះគឺមានរ៉េមទំហំ 6GB RAM និងដំណើរការនូវ Android 10 និង One UI 2.0 ថែមទៀតផង។

image

ស្មាតហ្វូននេះមានពិន្ទុ 468​ នៅក្នុងការតេស្ត single-core និង 1,606 នៅក្នុងការតេស្ត multi-core ។ ស្មាតហ្វូន Galaxy A71 ថ្មីនេះនឹងមានការឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹង A71 ដែលមានអេក្រង់ទំហំ 6.7-inch Super AMOLED display ជាមួយនឹងរន្ធ punch-hole សម្រាប់កាមេរ៉ាខាងមុខ 32MP selfie ថែមទៀត។ វាមានកាមេរ៉ាខាងក្រោយដែលមាន ៤ គ្រាប់ទំហំ 64MP main shooter, 12MP ultrawide snapper និង 5MP ចំនួន ២ ទៀតនោះគឺ macro និង depth ។ ថាមពលថ្មរបស់វាគឺមានទំហំ 4,370 mAh និងបច្ចេកវិទ្យា 25W charging ថែមទៀតផង។ ស្មាតហ្វូន Galaxy A71 5G នេះនឹងបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិក ចិន អូស្រា្តលី ណូវែលសាឡង់ និងទីផ្សារជាច្រើនទៀតនៅក្នុងអ៊ឺរ៉ុប៕