ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy J6 ពេលនេះចាប់ផ្តើមទទួលបាននូវ Android 10

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy J6 ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo នៅក្នុងខែឧសភា ឆ្នាំ ២០១៨ នេះ ហើយវាក៏មានការអាប់ដេតទៅកាន់ Android 9 Pie update កាលពីចុងខែមេសាឆ្នាំមុននេះ ហើយពេលនេះវាក៏មានការអាប់ដេតទៅកាន់ Android 10 ដែលជាការអាប់ដេតទៅលើ Software ចុងក្រោយបំផុតផងដែរ។

 image

សម្រាប់ version ថ្មីនេះគឺជា J600GUBU6CTC8ហើយវាក៏មាន One UI 2.0 និងការអាប់ដេតនូវ Patch សុវត្ថិភាពសម្រាប់ខែមីនា ឆ្នាំ ២០២០ នេះផងដែរ។ ពេលនេះ វាមានការនាំយកនូវប្រព័ន្ធប្រតិបត្តិការ Android 10 និង One UI 2.0 ថែមទៀត។ សម្រាប់ការអាប់ដេតនៃ Android 10 នេះគឺដំណើរការនៅលើម៉ូឌែល SM-J600G នៅក្នុងប្រទេសប៉ាណាម៉ា។ អ្នកអាចធ្វើការអាប់ដេតនៅលើស្មាតហ្វូន Galaxy J6 របស់អ្នកនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អ្នកអាចឆែកមើលនៅក្នុង Settings > Software Update បាន៕

image