ព័ត៌មាន

ស្មាតហ្វូន Xiaomi Mi A3 ចាប់ផ្តើមទទួលបាននូវ Android 10

ស្មាតហ្វូន Xiaomi Mi A3 នេះគឺជាផ្នែកមួយនៃកម្មវិធី Android One program ដូចនេះអ្នកអាចរំពឹងបានថាវាមានការអាប់ដេតទៅលើ OS បានលឿនមែនទែន។ ទោះជាយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុនបច្ចេកវិទ្យា​Xiaomi ក៏ធ្វើការខិតខំយ៉ាងខ្លាំងក្នុងការអាប់ដេត​ Android 10 នេះ ហើយនេះគឺជាលើកទី ៣ ហើយសម្រាប់អ្នកប្រើប្រាស់នូវស្មាតហ្វូន Mi A3 នេះ។

 image

នេះគឺជាជំនាន់ V11.0.11.0 QFQMIXM  ហើយវាគឺដំណើរការនៅលើស្មាតហ្វូន​ Mi A3 នេះ។ វិធីដែលងាយស្រួលបំផុតក្នុងការតម្លើងនូវការអាប់ដេតនេះគឺចុចនៅលើសារ notification ប៉ុន្តែបើមិនមាននោះទេ អ្នកអាចឆែកមើលបាននៅក្នុង Settings ។ ការអាប់ដេត Android 10 នេះមាននាំយកនូវមុខងារ gesture navigation, system-wide dark mode និង privacy controls កាន់តែល្អប្រសើរជាងមុនផងដែរ៕

image