ព័ត៌មាន

រូបភាពរបស់ថេប្លេត 8-inch Huawei MatePad T បង្ហាញខ្លួនហើយ

ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅតែផ្តោតទៅលើការធ្វើទីផ្សារនៅលើថេប្លេត flagship MatePad Pro និងបច្ចេកវិទ្យា 5G របស់ខ្លួននោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏នៅតែផ្តល់នូវថេប្លេត​ MatePad T ដែលមានតម្លៃសមរម្យរបស់ខ្លួនផងដែរ។

 image

រូបភាពបែកធ្លាយរបស់ថេប្លេត 8-inch នេះគឺមានការចែករំលែកដោយ Evan Blass aka @evleaks ដែលជាការទម្លាយជាលើកដំបូងបំផុត។ វាមិនមានព័ត៌មានលម្អិតអំពីលក្ខណៈសម្បត្តិរបស់វានៅឡើយទេ។ ថេប្លេតនេះគឺមានប៊ូតុង Power និង Volume Keys ថែមទៀត។ ថេប្លេត Huawei MatePad T នេះគឺមានវិញ្ញាបនបត្រ Wi-Fi Alliance ហើយវាក៏មានការទ្រទ្រង់នៅលើ dual-band Wi-Fi connectivity និង EMUI 10 ថែមទៀត៕

image