ព័ត៌មាន

ស្មាតហ្វូន Top 10 នៅលើ Antutu គឺមានស្មាតហ្វូន Samsung flagships រហូតដល់ទៅ ៦ ម៉ូឌែល

បន្ទាប់ពីការប្រកាសបង្ហាញនូវតារាងមួយនៅលើ Antutu សម្រាប់ខែមីនាអំពីស្មាតហ្វូន flagship ចំនួន ១០ ដែលល្អបំផុតក្នុងការប្រើប្រាស់។ ទិន្នន័យនេះគឺមានការប្រមូលចេញពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ៣១ ខែមីនានេះ។ ស្មាតហ្វូនចំនួន ៦ នៅក្នុងចំណោម Top 10 នេះគឺមានស្មាតហ្វូន Galaxy S20 Ultra 5G ដែលមានរ៉េមទំហំ 12GB RAM និង 256GB storage ។ ស្មាតហ្វូនទី ២ គឺ Galaxy S20+ ដែលប្រើប្រាស់នូវ Snapdragon ។ សម្រាប់ស្មាតហ្វូនទី ៣ នោះគឺ Galaxy S20 Ultra 5G ដែលប្រើប្រាស់នូវបន្ទះឈីប Exynos 990 version ។

 image

សម្រាប់ស្មាតហ្វូន Galaxy S20 versions ចំនួន ៤​ទៀតនៅក្នុងបញ្ជីនេះផងដែរគឺប្រើប្រាស់នូវបន្ទះឈីប Exynos 990 ។ ស្មាតហ្វូន Asus ROG Phone II ជាប់ចំនាត់ថ្នាក់លេខ ៥ ជាមួយនឹង OnePlus 7T ជាប់ចំណាត់ថ្នាក់លេខ ៨ និង realme X2 Pro ជាប់ចំណាត់ថ្នាក់លេខ ៩ និង OnePlus 7 Pro ជាប់ចំណាត់ថ្នាក់លេខ ១០ ។

Antutu ក៏បញ្ចេញនូវស្មាតហ្វូនថ្នាក់កណ្តាល Top 10 នៅក្នុងរយៈពេលដូចគ្នានេះផងដែរ។ នៅលើតារាងលើគេរបស់ស្មាតហ្វូននេះគឺជា Redmi Note 8 Pro ដែលដំណើរការនូវបន្ទះឈីប MediaTek Helio G90T ។ ស្មាតហ្វូនចំនួន ៦ ម៉ូឌែលទៀតគឺជាស្មាតហ្វូនថ្នាក់កណ្តាលដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 730 ឬ 730G ។

image

Xiaomi Mi Note 10 Pro, Xiaomi Mi 9T, Samsung Galaxy A71, realme X2, Mi Note 10 និង Galaxy A80 គឺជាប់ចំណាត់ថ្នាក់ពីលេខ ២​ ដល់លេខ ៧ ។ សម្រាប់ស្មាតហ្វូន ៣ ទៀតចុងក្រោយនោះគឺ Realme Q, Realme XT និង Xiaomi Mi 9 SE ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 712 ៕