ព័ត៌មាន

រូបភាពផ្លូវការរបស់ស្មាតហ្វូន Honor 30 Pro​ត្រូវបែកធ្លាយ!

លោក Zhao Ming អគ្គនាយករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Honor បញ្ចេញនូវរូបភាពជាច្រើនរបស់ស្មាតហ្វូន Honor 30 Pro ដែលគ្រោងនឹងប្រកាសបង្ហាញខ្លយននៅថ្ងៃទី ១៥ ខែមេសាជាមួយនឹងស្មាតហ្វូន Honor 30 ។ យើងបានឃើញនូវការឌីស្សាញផ្នែកខាងក្រោយជាមួយនឹងកាមេរ៉ា ៤ គ្រាប់ដែលត្រូវគេរំពឹងថានឹងជាកាមេរ៉ា 50MP Sony IMX700 main shooter ជាមួយនឹង 1/1.28″ sensor ។ យើងក៏អាចឃើញមាន  periscope module រួមជាមួយនឹងសេនស័រពីរទៀត។

image

រូបភាពថ្មីនេះក៏មានការបង្ហាញនូវពណ៌ផ្សេងទៀតនោះគឺពណ៌ស្វាយ និងពណ៌ទឹកប្រាក់នៅក្នុងរូបភាពផ្សព្វផ្សាយរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូន Honor 30 Pro ត្រូវគេរំបឹងថានឹងបង្ហាញខ្លួនជាមួយនឹងអេក្រង់ 6.57” OLED FHD+ screen, Kirin 990 5G chipset និងថាមពលថ្ម  3,900mAh ។ វាមានទំហំ  8/12 GB RAM និង  256GB storage ថែមទៀត៕

image