ព័ត៌មាន

ស្មាតហ្វូន Oppo A12 ទទួលបាននូវវិញ្ញាបនបត្រ Bluetooth SIG​ ជាមួយនឹងស្មាតហ្វូនចំនួន ២ ម៉ូឌែលទៀត

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនលំដាប់ថវិការបស់ខ្លួននោះគឺ  Oppo A12 ដែលមានការបែកធ្លាយកាលពីសប្តាហ៍មុននេះផងដែរ។ ស្មាតហ្វូននេះមានលេខម៉ូឌែល CPH2083 ដែលមានការបង្ហាញនៅក្នុងប្រព័ន្ធទិន្នន័យ  Bluetooth SIG database ជាមួយនឹងលក្ខណៈសម្បត្តិរបស់វាផងដែរ។

image

ស្មាតហ្វូននេះគឺមានអេក្រង់ទំហំ 6.22-inch HD+ display, 4,230 mAh, dual-band Wi-Fi និង  Bluetooth 5.0 connectivity. ថែមទៀត។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះដំណើរការនូវបន្ទះឈីប  MediaTek chipset ជាមួយនឹង  eight-core CPU2.0Ghz និងក្រាហ្វិកកាត  Helio P35 ។ ស្មាតហ្វូន  A12 ដំណើរការនូវ ColorOS 6.1.2 និង Android 9 Pie ថែមទៀត។

image

image

ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 13MP main camera និង 2MP depth sensor ហើយវាមានកាមេរ៉ាមុខទំហំ 5MP sensor ថែមទៀត។ ក្រៅពីស្មាតហ្វូន  Oppo A12 នេះ វាមានស្មាតហ្វូនចំនួន ២ ទៀតដែលនៅក្នុងបញ្ជីនៃប្រព័ន្ធទិន្នន័យ Bluetooth SIG database នេះផងដែរនោះគឺលេខកូដ CPH2067 និង  CPH2069 ។ សម្រាប់ CPH2067 នេះគឺជាស្មាតហ្វូន  Oppo A72 ៕