ព័ត៌មាន

សម្បកទូរស័ព្ទ Pixel 4a​បង្ហាញអំពីការឌីស្សាញរបស់ស្មាតហ្វូននេះគ្រប់ជ្រុងតែម្តង

ស្មាតហ្វូន Pixel 4a នៅមិនទាន់មានការបែកធ្លាយនៅឡើយទេ ប៉ុន្តែនៅក្នុងការបែកធ្លាយចុងក្រោយបំផុតនេះគឺមានការបង្ហាញអំពីការឌីស្សាញរបស់ស្មាតហ្វូននេះគ្រប់ជ្រុងរបស់វាតាមរយៈសម្បកស្មាតហ្វូននេះ។ នេះគឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Google ដែលមានកាមេរ៉ា punch hole selfie ។ ការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា 12MP module និងភ្លើង LED flash ។

image

ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃដូចទៅនឹងស្មាតហ្វូន Pixel ផងដែរ។ ស្មាតហ្វូននេះគឺមានរន្ធដោតកាសស្តាប់ 3.5mm headphone jack ។ វាមានរន្ធ USB-C port និងប្រព័ន្ធសំលេង stereo speaker ផងដែរ។ យើងនៅមិនទាន់ដឹងអំពីបន្ទះឈីប ថាមពលថ្ម និងព័ត៌មានលម្អិតជាច្រើនទៀតរបស់វានោះទេ៕

image