ព័ត៌មាន

តើស្មាតហ្វូន Samsung Galaxy A71 ទទួលបានពិន្ទុប៉ុន្មាននៅលើ DxOMark?

ស្មាតហ្វូន Samsung Galaxy A71 បានធ្វើតេស្តរួចហើយនៅលើ DxOMark ហើយពេលនេះវាមានពិន្ទុសរុបចំនួន 84 ។ ស្មាតហ្វូននេះអាចធ្វើការប្រៀបធៀបទៅនឹងស្មាតហ្វូន Galaxy A50និងស្មាតហ្វូនជាច្រើនទៀតដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះដូចជា Moto One Zoom និង Nokia 7.2 ។

 image

ស្មាតហ្វូននេះមានកាមេរ៉ា 64MP ដែលមានកម្រិត dynamic range ដ៏អស្ចារ្យបំផុតដែលអាចយកឈ្នះទៅលើស្មាតហ្វូន iPhone 11 និង Pixel 3a ថែមទៀត។ វាមិនមានកាមេរ៉ា telephoto នៅលើស្មាតហ្វូន Galaxy A71 នោះទេ ប៉ុន្តែរូបភាពដែលថតចេញពីស្មាតហ្វូននេះគឺពិតជាច្បាស់មែនទែននៅពេល Zoom ។

image

សម្រាប់ពិន្ទុនៃការថតវីដេអូចេញពីស្មាតហ្វូននេះគឺ 74 ។ វាមានមុខងារ electronic image stabilization របស់ស្មាតហ្វូននេះដែលផ្តោតទៅលើមុខងារ autofocus ។ សម្រាប់កម្រិតនៃ dynamic range របស់វីដេអូនេះគឺមានកម្រិតដល់ទៅ 4K ៕