ព័ត៌មាន

vivo iQOO Neo3 នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ២៣ ខែមេសាខាងមុខនេះ

ថ្មីៗនេះ អ្នកទម្លាយឌីជីថលនៅក្នុងប្រទេសចិនគឺបង្ហាញនូវហ្គេមថ្មីមួយសម្រាប់ Switch – Animal Crossing: New Horizons សម្រាប់ការបង្ហាញអំពីស្មាតហ្វូនថ្មីនេះ។ ស្មាតហ្វូននេះប្រហែលជា vivo iQOO Neo3 ហើយវាមានការបែកធ្លាយថាស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ២៣ ខែមេសាខាងមុខនេះ។

image

នៅក្នុងនេះគឺមានការបង្ហាញអំពីហ្គេមមួយដែលបង្ហាញអំពីការបង្កើត និងការធ្វើដំណើរនៅក្នុងកោះ Animal Crossing របស់គាត់។ នៅក្នុងកោះនេះ យើងមើលឃើញយ៉ាងច្បាស់អំពីស្មៅ និង 5G នៅផ្នែកខាងលើនៃស្មាតហ្វូននេះ។ iQOO 3 5G គឺមានការទ្រទ្រង់ទៅលើស្តង់ដារណេតវើក ហើយក្រុមហ៊ុនបច្ចេកវិទ្យា VIVO ក៏បញ្ចាក់ថា ស្មាតហ្វូនចំនួន ២ ម៉ូឌែលនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 chipset នេះ។ ស្មាតហ្វូន iQOO Neo3 នេះនឹងមានអេក្រង់ 1080p panel ជាមួយនឹងកម្រិត 120Hz refresh rate ខណៈពេលដែលអ្នកប្រើប្រាស់ជាច្រើនក៏អាចធ្វើការផ្លាស់ប្តូរទៅកាន់ 90Hz ផងដែរ៕

image

image