ព័ត៌មាន

Nokia 9.3 និង Nokia 7.3 នឹងប្រកាសបង្ហាញខ្លួននៅក្នុងខែសីហា ឬខែកញ្ញាខាងមុខនេះ

ស្មាតហ្វូន Nokia flagship នឹងបង្ហាញខ្លួនឆាប់ៗនេះនៅលើទីផ្សារ។ នេះគឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ស្មាតហ្វូន Nokia 9 PureView ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ ពាក្យចចាមអារ៉ាមថ្មីនៅថ្ងៃនេះអះអាងថា ស្មាតហ្វូន Nokia 9.3 នឹងប្រកាសបង្ហាញខ្លួននៅពាក់កណ្តាលត្រីមាសទី ៣ ឆ្នាំ ២០២០ នេះ។

 image

នេះមានន័យថា ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងពេលមួយនៅក្នុងខែសីហា ឬខែកញ្ញាខាងមុខនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា HMD ហាក់ដូចជាពន្យារពេលក្នុងការប្រកាសបង្ហាញស្មាតហ្វូននេះនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ នេះ ហើយវាក៏ត្រៀមខ្លួននៅក្នុងជំហានទី ២ នេះ។ នៅក្នុងត្រីមាសទី ៣ នេះ ក្រុមហ៊ុន Samsung អាចនឹងប្រកាសបង្ហាញនូវ Note20 ក្រុមហ៊ុន Huawei នឹងប្រកាសបង្ហាញនូវ Mate 40, Google  នឹងប្រកាសបង្ហាញនូវ Pixel 5 និងជាច្រើនទៀត។

image

ស្មាតហ្វូន Nokia 9.3 នឹងចូលរួមជាមួយនឹងស្មាតហ្វូន Nokia 7.3 ដែលជាជំនាន់បន្ទាប់របស់ស្មាតហ្វូន Nokia 7.2 ដែលបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំមុននេះ។ តាមការបញ្ជាក់របស់ប្រភពនេះ ស្មាតហ្វូន 9.3 និង 7.3 នឹងមានគំរូនៃការធ្វើតេស្តរបស់វាផងដែរ។ វាមានគំរូរបស់ស្មាតហ្វូន Nokia 7.3  ចំនួន ២ ដែលមួយនោះគឺមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ថែមទៀត។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HMD នៅតែរង់ចាំមើលទៅលើស្ថានភាពរបស់មេរោគ COVID-19 នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ៕