ព័ត៌មាន

realme ដែលជាអ្នកពេញនិយមខាងបច្ចេកវិទ្យាបាននាំយកនូវផលិតផលថ្មីដ៏អស្ចារ្យរបស់ខ្លួនគឺ realme 6 series មកដល់ក្នុងទីផ្សារប្រទេសកម្ពុជាហើយ

នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនទូរស័ព្ទប្រទេសចិនបានបើកការប្រកួតប្រជែងថ្មី ហើយមិនថា 5G កាមេរ៉ាក្រោយ កំរិតរូបភាព ឬការបញ្ចូលថ្មនោះទេ គឺសុទ្ធសឹងតែជាចំនុចប្រកួតប្រជែងរបស់ក្រុមហ៊ុននីមួយៗ ។ រីឯ realme ដែលជាក្រុុមហ៊ុនទូរស័ព្ទដែលមានអាយុកាលវ័យក្មេងជាងគេក្នុងប្រទេសចិន ក៏មិនមានការរាថយក្នុងការប្រកួតប្រជែងនៃបច្ចេកវិទ្យានេះដែរ ដោយនៅក្នុងឆ្នាំនេះrealme បានប្រកាសជាផ្លូវការនូវ realme X50 5G ដែលមានន័យថា realme ក៏បានប្រលូកក្នុងវិស័យអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាដែរ។

 image

realme ដែលជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាក៏មិនមែនមានត្រឹមតែផលិតផល flagship នោះដែរ។ កន្លងមក realme តែងតែខិតខំប្រឹងប្រែងក្នុងការធ្វើអោយទូរស័ព្ទក្នុងជួរតម្លៃនីមួយៗបានបំពាក់នូវបច្ចេកវិទ្យាដែលមាការប្រកួតប្រជែងខ្លាំងក្នុងជួរតម្លៃនោះ។ ឧទាហរណ៍ ដូចជាបន្ទះឈីបជាដើម ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា គុណភាពនៃបន្ទះឈីបគឺអាចបញ្ជាក់ឲ្យដឹងថាទូរស័ព្ទនោះមានគុណភាពល្អដែរឬទេ ហើយបទពិសោធន៍ការប្រើប្រាស់មានភាពរលូនដែរឬទេ ។ ដូចដែរទូរស័ព្ទ realme 5 series ដែលបានដាក់សម្ភោធន៍កាលពីឆ្នាំមុននេះអញ្ចឹង ក្រៅពី realme 5 Pro ដែលជាទូរស័ព្ទទីមួយដែលបានបំពាក់នូវបន្ទះឈីប snapdragon 712   ហើយស្ថិតក្នុងជួរតម្លៃក្រោម300 ដុល្លារតែប៉ុណ្ណោះ realme 5 និង realme 5i ដែលបំពាក់ដោយ snapdragon 665​​​​ វិញក៏មានគុណភាពល្ អនិងតម្លៃសមរម្យផងដែរ បើវាជាម៉ាកទូរស័ព្ទ​ដទៃវិញនោះ គឺវាស្ថិតក្នុងជួរតម្លៃប្រហែល250ដុល្លារក៏ដោយ។ សម្រាប់តម្លៃរបស់realme 5 និង​ realme 5iនេះ វិញគឺពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដោយវាមានតម្លៃត្រឹមតែក្រោម 200ដុល្លារតែប៉ុណ្ណោះ។

 image

realme number series ដែលមានការបំពាក់នូវបច្ចេកវិទ្យាដែលមានគុណភាពល្អក្នុងគ្រប់ជួរតម្លៃបានមានចំនួនអ្នកប្រើប្រាស់ដល់ទៅជាង18លាននាក់ជុំវិញពិភពលោក។ ហើយនៅថ្ងៃនេះផងដែរ realme កម្ពុជាបានប្រកាសថា ​realme  number series នឹងមកដល់ក្នុងពេលឆាប់ៗនេះហើយគឺ realme 6 series ។ ប្រហែលជាមានអ្នកមួយចំនួនគាត់បានដឹងខ្លះៗហើយតាមរយៈការចុះផ្សាយតាមព័ត៌មានផ្សេងៗមួយចំនួន ប៉ុន្តែម្តងនេះ គ្រាន់តែឃើញ គ្រាន់តែដឹងគឺមិនគ្រាប់គ្រាន់នោះទេ ។

នៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៤ មេសានេះ សូមរង់ចាំតាមដានការ Live នៅក្នុងFacebookរបស់ លោក G-devith លោក Lay bunleng និង កញ្ញា Henna gaming ដោយពួកគាត់នឹងមានការចាប់រង្វាន់ជ្រើសយកអ្នកឈ្នះទូរស័ព្ទ និងអាចសាកល្បងប្រើប្រាស់ទូរស័ព្ទ realme 6 seriesបានមុនគេផងដែរ ។ ក្រៅពីនេះ លោកអ្នកគ្រាន់តែធ្វើការ BLIND ORDER ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី២១ខែមេសាឆ្នាំ២០២០នេះ នឹងមានការថែមជូនកាបូបស្ពាយក្រោយដ៏ស្រស់ស្អាតពី realme។   

សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រខាងក្រោម: