ព័ត៌មាន

ទូរទស្សន៍ឆ្លាតវៃរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Realme នឹងបង្ហាញខ្លួននាពេលឆាប់ៗនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Realme ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវទូរទស្សន៍ឆ្លាតវៃដំបូងបំផុតរបស់ខ្លួននៅក្នុងទីផ្សារនៃប្រទេសឥណ្ឌានៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) កាលពីខែកុម្ភៈនេះដែលព្រឹត្តិការណ៍នេះត្រូវបានលុបចោលវិញដោយសារតែការផ្ទុះឡើងនៃមេរោគឆ្លង COVID-19 ។ ទោះជាយ៉ាងណាក៏ដោយនោះ លោក Madhav Sheth ដែលជា CEO របស់ក្រុមហ៊ុនបច្ចេកវិទ្យានេះនៅក្នុងប្រទេសឥណ្ឌាបញ្ជាក់ថា ទូរទស្សន៍ឆ្លាតវៃនេះនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ នេះ។

image

ខណៈពេលដែលយើងនៅមិនទាន់ដឹងច្បាស់អំពីកាលបរិច្ឆេទនៃការប្រកាសបង្ហាញនូវទូរទស្សន៍ឆ្លាតវៃនេះនៅឡើយទេនោះ វាមានការបង្ហាញថា ទូរទស្សន៍ឆ្លាតវៃនេះបង្ហាញខ្លួនជាផ្លូវការឆាប់ៗនេះ បើទោះបីជានៅក្នុងស្ថានភាពនៃការផ្ទុះឡើងនៃមេរោគ COVID-19 នេះ ចាប់តាំងពី Remote Control ទៅលើទូរទស្សន៍នេះក៏មានការទទួលនូវវិញ្ញាបនបត្រ Bluetooth SIG ជាផ្លូវការហើយនោះ។

image

សម្រាប់ remote control របស់វាគឺមានលេខកូដម៉ូឌែល RTRC1 និងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា Bluetooth 5.0 ថែមទៀត។ នៅក្នុងបញ្ជីនេះមិនមានការទម្លាយបង្ហាញអំពីលក្ខណៈសម្បត្កិជាច្រើនទៀតរបស់វានោះទេ ប៉ុន្តែនេះគឺជា controller សម្រាប់ទូរទស្សន៍ឆ្លាតវៃនេះ។ ទូរទស្សន៍នេះគឺមានការទទួលនូវវិញ្ញាបនបត្រ Bureau of Indian Standards (BIS) ដែលមានការបញ្ជាក់ថា វាមានអេក្រង់ទំហំ 43″ និង 55″ ជាមួយនឹងកម្រិតភាពច្បាស់ QLED ថែមទៀត៕

image