ព័ត៌មាន

ស្មាតហ្វូន Honor 30 នឹងភ្ជាប់ជាមួយនឹងមុខងារ super fast focusing, 1920 fps slow-mo

ស្មាតហ្វូន Honor 30 នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ១៥ ខែមេសាខាងមុខនេះ ហើយយើងរំពឹងថាស្មាតហ្វូននេះនឹងមាន ២ ម៉ូឌែលសម្រាប់ធ្វើការជ្រើសរើសនោះគឺ Honor 30 និង Honor 30 Pro ។ យើងប្រហែលជាឃើញនូវវត្តមានស្មាតហ្វូន Honor 30 Pro+ ផងដែរដែលជាប្រភេទស្មាតហ្វូន Flagship នោះ។

image

នៅក្នុងរយៈពេល ២ ថ្ងៃមុនការប្រកាសបង្ហាញវត្តមានជាផ្លូវការនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ធ្វើការបង្ហោះនូវព័ត៌មានមួយចំនួននៅលើ Weibo ដែលបង្ហាញអំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរនោះគឺ 1920 fps slow-mo, ultra-fast focusing, 4K video recording នៅក្នុងកម្រិត 60fps និង X-axis stabilization ផងដែរ។

ដើម្បីធ្វើការបង្ហាញអំពីសមត្ថភាពនៃការ Focus របស់វាលឿនយ៉ាងណានោះ ក្រុមហ៊ុនបច្ចេកវិទ្យា Honor ក៏ធ្វើការបង្ហោះនូវរូបភាពដែលមានការអះអាងថា ការថតរូបភាពថតគឺពិតជាពិបាកថតមែនដោយសារតែយើងនៅមិនច្បាស់ថាត្រូវ Focus នៅពេលណានោះទេ។ ប៉ុន្តែជាមួយនឹងស្មាតហ្វូន Honor 30 Pro+ នេះ អ្នកអាចធ្វើការផ្តោតទៅលើការ Focus បានយ៉ាងល្អ។ នេះគឺដោយសារតែបន្ទះឈីប Kirin 990 chipset ។

image

នៅក្នុងការថត 1920 fps slow-mo វិញនោះ ក្រុមហ៊ុន Honor ក៏ទម្លាយនូវវីដេអូជាច្រើនទៀតដែលបង្ហាញអំពីការថតបានយ៉ាងល្អឥតខ្ចោះនៅក្នុងកម្រិត 4K ជាមួយនឹង 60 fps និងមុខងារ AIS video super image stabilization ថែមទៀតផង៕