ព័ត៌មាន

លក្ខណៈសម្បត្តិ ការឌីស្សាញ និងពណ៌របស់ស្មាតហ្វូន Huawei MatePad ត្រូវទម្លាយ

ថ្មីៗនេះ យើងបានឃើញនូវការបែកធ្លាយនៃវត្តមានរបស់ថេប្លេត Huawei MatePad T ដែលមានការបង្ហាញអំពីការឌីស្សាញរបស់វា។ ថេប្លេតនេះនឹងប្រកាសបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះនឹងមានឈ្មោះហៅថា Huawei MatePad ដែលមានការបែកធ្លាយនៅក្នុងរូបភាពបែកធ្លាយនេះផងដែរ។

 image

រូបភាពនេះគឺមានការបង្ហាញនៅក្នុងរូបភាពផ្សព្វផ្សាយមួយនៅកុងហាងរបស់ប្រទេសចិនដែលមានការទម្លាយអំពីការឌីស្សាញរបស់ថេប្លេត MatePad ជាមួយនឹងលក្ខណៈសម្បត្តិជាច្រើនរបស់វា។ វាមានអេក្រង់ 2K ដែលមានទំហំ 10.4″ ។ ផ្នែកខាងក្រោយរបស់វាគឺមានកម្រិត LED flash និងកាមេរ៉ាខាងក្រោយទំហំ 8MP sensor ថែមទៀត។

image

ថេប្លេតនេះគឺមានកាមេរ៉ាខាងមុខទំហំ 8MP ផងដែរ។ ថេប្លេត Huawei MatePad នេះមានរន្ធផត USB-C port ដែលមានការទ្រទ្រង់នូវប៊ិច M-Pen និងមាន ២ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ស និងពណ៌ប្រផេះ។ MatePad នេះដំណើរការនូវបន្ទះឈីប Kirin 810 SoC និងកម្មវិធីជាច្រើនទៀតសម្រាប់អប់រំផងដែរ។ ថេប្លេតនេះគឺដំណើរការនូវ EMUI 10.1 Lite និងថាមពលថ្មទំហំ 7,250 mAh ។ វាមានទំហំ 4GB/64GB និង 6GB/128GB សម្រាប់ LTE និង 4GB/64GB និង 4GB/128GB versions សម្រាប់ Wi-Fi ៕