ព័ត៌មាន

ក្រុមហ៊ុន nubia ប្រកាសបង្ហាញនូវម៉ាកសញ្ញា និងឡូហ្គោថ្មីរបស់ខ្លួន

CEO Ni Fei របស់ក្រុមហ៊ុន nubia​បានធ្វើការប្រកាសជាផ្លូវការនូវម៉ាកសញ្ញា និងឡូហ្គោថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ។ កាលពីពេលមុននេះ ក្រុមហ៊ុន nubia ក៏មានឡូហ្គោដែលមានការបញ្ជប់ជាមួយនឹង “a” ដែលមើលទៅដូចទៅនឹង “o.” ហើយសម្រាប់ឡូហ្គោថ្មីនេះគឺមើលទៅសាមញ្ញ ងាយស្រួលក្នុងការអាន និងស្គាល់បានលឿនជាង។

 image

CEO រូបនេះនិយាយថា ម៉ាកសញ្ញានេះគឺមានគោលដៅសម្រាប់យុវវ័យ Gen Z ដែលកើតនៅក្នុងទសវត្សរ៍ 1990s និងដើមឆ្នាំ 2000s ។ វានៅមិនទាន់មានការបញ្ជាក់អំពីរូបរាងថ្មីនៃស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះនៅឡើយទេ៕

image