ព័ត៌មាន

ស្មាតហ្វូន vivo iQOO 3 Neo 5G នឹងមានអេក្រង់កម្រិត 144Hz

ស្មាតហ្វូនលេងហ្គេមជំនាន់ថ្មី iQOO 3 នឹងបង្ហាញខ្លួនឆាប់ៗនេះ។ ស្មាតហ្វូន iQOO 3 នេះនឹងបង្ហាញខ្លួននៅថ្ងៃទី ២៣ ខែមេសាខាងមុននេះ ហើយនៅថ្ងៃនេះក្រុមហ៊ុនក៏ទម្លាយនៅលើ Weibo អំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះដែលវាមានអេក្រង់កម្រិតដល់ទៅ 144Hz refresh rate និង UFS 3.1 storage ថែមទៀតផង។

 image

នៅក្នុងរូបភាពផ្សព្វផ្សាយថ្មីនេះគឺមានការទម្លាយថា ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 chipset ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន vivo iQOO 3 Neo ។ បើមើលទៅលើការបែកធ្លាយកាលពីពេលមុននេះគឺមានការទម្លាយថា អេក្រង់នេះគឺមានកម្រិតដល់ទៅ 120Hz refresh rate តែប៉ុណ្ណោះ ៕

image