ព័ត៌មាន

ពេលនេះ ស្មាតហ្វូន nubia Red Magic 5G ដាក់លក់សម្រាប់ទីផ្សារពិភពលោកហើយ

ស្មាតហ្វូន nubia Red Magic 5G ប្រកាសបង្ហាញខ្លួនកាលពីខែមុននេះ ហើយពេលនេះយើងក៏បានដឹងថាស្មាតហ្វូននេះមានកម្រិតអេក្រង់ដល់ទៅ 144Hz ។ ស្មាតហ្វូននេះពេលនេះដាក់លក់នៅក្នុងទីផ្សាររបស់ពិភពលោកហើយ។ ស្មាតហ្វូន nubia Red Magic 5G នេះគឺមាន ៤ ជម្រើសសម្រាប់ធ្វើការជ្រើសរើសនៅក្នុងប្រទេសចិន ហើយសម្រាប់ទីផ្សារអន្តរជាតិគឺមាន ២ ប៉ុណ្ណៅះគឺ 8/128 GB ពណ៌ Eclipse Black និងពណ៌ Hot Rod Red នៅក្នុងតម្លៃ $579/€579/£539 និង 12/256 GB ពណ៌ Pulse Neon ដែលមានតម្លៃ $649/€649/£599 ។

image

វាក៏មានការថែមជូនពិសេសសម្រាប់អតិថិជន ១០០ នាក់ដែលធ្វើការទិញស្មាតហ្វូននេះរហូតដល់ថ្ងៃទី ២១ ខែមេសានេះជាមួយនឹង $30 voucher សម្រាប់ព្រឹត្តិការណ៍ Red Magic 5G Blueprint ។ អ្នកអាចយកនូវកាតនេះទៅកាន់ Red Magic store សម្រាប់ទិញនូវ cases, chargers និង power banks ថែមទៀត។

image

នៅក្នុងបញ្ជីនៃទីផ្សារពិភពលោករបស់ស្មាតហ្វូន nubia Red Magic 5G នេះគឺមាននៅក្នុងសហរដ្ឋអាមេរិក កាណាដា សហភាពអ៊ឺរ៉ុប ចក្រភពអង់គ្លេស អូស្រា្តលី ហុងកុង អ៊ីស្រាអែល ជប៉ុន សិង្ហបុរី ឥណ្ឌូនេស៊ី តៃវ៉ាន់ និងម៉ាកាវ។ ស្មាតហ្វូននេះមានតួខ្លួនរឹងមាំ និងសំឡេងពិរោះបំផុតក្នុងការប្រើប្រាស់៕

image