ព័ត៌មាន

សម្បកទូរស័ព្ទ OnePlus 8 limited edition បែកធ្លាយហើយមុនការប្រកាសនៅយប់នេះ

ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus បានសហការគ្នាជាមួយនឹងលោក André ក្នុងការឌីស្សាញទៅលើសម្បកទូរស័ព្ទប្រភេទ limited edition សម្រាប់ស្មាតហ្វូន OnePlus 8 ។ សម្រាប់រូបភាពផ្លូវការនេះគឺមានការបង្ហាញដោយលោក Mr. A character (André) ប៉ុន្តែវានៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីក្រុមហ៊ុននេះនៅឡើយទេ។

 image

ក្រុមហ៊ុនបច្ចេកវិទ្យានេះនៅមិនទាន់អះអាងនោះទេអំពីសម្បកទូរស័ព្ទរបស់ស្មាតហ្វូន OnePlus 8 Pro នេះ គ្រាន់តែក្រុមហ៊ុននេះបញ្ជាក់់ថាវានឹងជា “accessories” តែប៉ុណ្ណោះ។ វាមានសម្បកទូរស័ព្ទចំនួន ៣ ដែលមានការចុះហត្ថលេខារបស់លោក Mr. A ។ សម្បកទូរស័ព្ទរបស់ស្មាតហ្វូន OnePlus 8 ក៏មានការបែកធ្លាយកាលពីពេលមុននេះផងដែរ។ ប៉ុន្តែវាមានការឌីស្សាញលក្ខណៈជា Sandstone finish (Cyan) និង Smoky Purple រួមជាមួយនឹង Karbon ផងដែរ។

image

ស្មាតហ្វូន OnePlus 8 និង 8 Pro នឹងបង្ហាញខ្លួនជាមួយនឹងបច្ចេកវិទ្យា Warp Charge 30 Wireless charger ( សម្រាប់ម៉ូឌែល Pro) និងកាសស្តាប់ Bullets Wireless Z headset នៅក្នុងព្រឹត្តិការណ៍នៅយប់នេះ៕