ព័ត៌មាន

Oppo Ace2 ទទួលបាននូវពិន្ទុដ៏ទាក់ទាញនៅលើ AnTuTu

ស្មាតហ្វូន Oppo Ace2 បានបង្ហាញខ្លួនជាផ្លូវការហើយ ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យា Oppo ក៏សម្រេចចិត្តក្នុងការប្រកាសបង្ហាញនូវពិន្ទុរបស់ស្មាតហ្វូននេះនៅលើ AnTuTu ថែមទៀតដែលវាមានពិន្ទុដល់ទៅ 615,984 ដ៏អស្ចារ្យបំផុត។ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ក៏ធ្វើការតេស្តជាលើកទី ២ ទៅលើស្មាតហ្វូន  Ace2 នេះនៅក្នុងទូរទឹកកកដែលមានពិន្ទុដល់ទៅ 627,553 ។

 image

សម្រាប់តួរលេខទាំងពីរនេះគឺខ្ពស់ជាងស្មាតហ្វូន Oppo Find X2 Pro ដែលមានពិន្ទុត្រឹមតែ 606,389 ហើយវាក៏បង្ហាញខ្លួននៅលើបញ្ជី Platform Benchmark នេះនៅក្នុងខែមីនានេះ។ ស្មាតហ្វូន  Ace2 នេះដំណើរការនូវបន្ទះឈីប flagship Snapdragon 865 chipset រ៉េមទំហំ 12GB RAM និងម៉េមូរី 256GB UFS 3.0 storage ថែមទៀតផង៕

image