ព័ត៌មាន

vivo X30 ទទួលបាននូវពណ៌ថ្មី Rainbow Shadow ដែលពិតជាស្រស់ស្អាតមែនទែន

ស្មាតហ្វូន vivo X30 បានប្រកាសបង្ហាញខ្លួននៅក្នុងខែធ្នូឆ្នាំមុននេះជាមួយនឹងពណ៌ Black, Peach និង Light Blue ហើយពេលនេះវាមានពណ៌ថ្មីមួយទៀតនោះគឺ Rainbow Shadow ។ សម្រាប់ពណ៌ Rainbow Shadow នេះគឺមានការជម្រុញពីពណ៌ឥន្ធនូ ហើយវាគឺមើលទៅស្រដៀងគ្នាទៅនឹងពណ៌ Light Blue version ដែលមានការបញ្ចូលនូវពណ៌ច្រើនបញ្ចូលគ្នា។

 image

សម្រាប់ពណ៌ Rainbow Shadow របស់ស្មាតហ្វូន vivo X30 គឺដូចគ្នាទៅនឹងពណ៌ ៣ ផ្សេងទៀតរបស់ស្មាតហ្វូននេះដែលមានទំហំ 8GB/128GB នៅក្នុងតម្លៃ CNY3,298 ($465/€430) និងទំហំ 8GB/256GBដែ​លមានតម្លៃ CNY3,598 ($510/€465) ។ ស្មាតហ្វូននេះដាក់លក់ហើយនៅក្នុងប្រទេសចិន។

image

ស្មាតហ្វូន vivo X30 នេះគឺដំណើរការនូវបន្ទះឈីប Exynos 980 SoC និងអេក្រង់ 6.44″ FullHD+ Super AMOLED ។ ស្មាតហ្វូននេះមានកាមេរ៉ា ៣ គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 64MP ថាមពលថ្មទំហំ 4,350 mAh និងបច្ចេកវិទ្យា 33W ថែមទៀត៕