ព័ត៌មាន

ស្មាតហ្វូន iQOO Neo3 នឹងមានអេក្រង់ punch hole និងកម្រិត 144Hz

iQOO ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន vivo នឹងធ្វើការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន iQOO Neo3 របស់ខ្លួននៅថ្ងៃទី ២៣ ខែមេសានេះ ហើយក្រុមហ៊ុននេះក៏បញ្ចេញនូវព័ត៌មានជាច្រើនអំពីស្មាតហ្វូននេះផងដែរ។ ថ្មីៗនេះវាមានការបង្ហាញនូវវីដេអូនៅលើ Weibo ដែលមានការបង្ហាញថា ស្មាតហ្វូននេះនឹងមានអេក្រង់កម្រិតដល់ទៅ 144Hz ។

image

ស្មាតហ្វូន iQOO Neo3 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 SoC និង UFS 3.1 storage ថែមទៀត។ ស្មាតហ្វូន iQOO Neo3 គឺទទួលនូវការចុះឈ្មោះកក់ហើយនៅក្នុងប្រទេសចិន ហើយការលក់ស្មាតហ្វូននេះនឹងចាប់ផ្តើមនៅថ្ងៃទី ២៩ ខែមេសានេះ៕

image