ព័ត៌មាន

ក្រុមហ៊ុន Verizon ដាក់លក់ស្មាតហ្វូន OnePlus 8 ដែលភ្ជាប់ជាមួយនឹង IP68

កាលពីម្សិលមិញនេះ ក្រុមហ៊ុន OnePlus ប្រកាសបង្ហាញនូវស្មាតហ្វូន OnePlus 8 Pro និង OnePlus 8 ហើយវាគឺមានការបញ្ជាក់ថា ស្មាតហ្វូនម៉ូឌែល Pro រឹបស់វាគឺបង្ហាញខ្លួនជាមួយនឹង IP68 ផងដែរ។ ស្មាតហ្វូន OnePlus 8 ក៏មាន IP68 ផងដែរ ហើយដំណឹងនេះគឺត្រូវបានចែករំលែកដោយ Michael Fisher (@theMrMobile) ហើយក្រោយមកក៏បញ្ជាក់នៅលើវេបសាយរបស់ Verizon ។

image

Verizon ដាក់លក់ស្មាតហ្វូន OnePlus 8 5G UW ដែលមានការទ្រទ្រង់នូវបច្ចេកវិទ្យា mmWave 5G ផងដេរ។ T-Mobile នៅមិនទាន់បង្ហោះអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន OnePlus 8 នៅលើវេបសាយរបស់ខ្លួននោះទេ។

image