ព័ត៌មាន

ស្មាតហ្វូន Meizu 17 Pro ទទួលបាននូវវិញ្ញាបនបត្រ 3C ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 40W charging

ស្មាតហ្វូន Meizu 17 នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១៧ ខែមេសានេះជាមួយនឹងបន្ទះឈីប Snapdragon 865 SoC ប៉ុន្តែយើងក៏ប្រហែលជាឃើញវត្តមានរបស់ស្មាតហ្វូន Pro version របស់វាផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះនៅមិនទាន់បញ្ជាក់អំពីវត្តមានរបស់ស្មាតហ្វូន 17 Pro នៅឡើយទេ ប៉ុន្តែស្មាតហ្វូន Meizu មានលេខម៉ូឌែល M091Q ទើបតែទទួលបាននូវវិញ្ញាបនបត្រ 3C ផងដែរ។

 image

នៅក្នុងវេបសាយរបស់ចិននេះទម្លាយថា លេខកូដ M091Q នឹងទ្រទ្រង់នូវបច្ចេកវិទ្យា 40W charging ដែលលឿនជាងស្មាតហ្វូន Meizu 17 ដល់ទៅ 10W ។ 3C នេះក៏ទម្លាយថា ស្មាតហ្វូន M091Q នេះនឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G networks ថែមទៀត។ ស្មាតហ្វូន Meizu 17 Pro នឹងប្រើប្រាស់នូវឆ្នាំងសាក 65W GaN charger ផងដែរ៕

image