ព័ត៌មាន

ស្មាតហ្វូន Honor 30 និង 30 Pro បង្ហាញខ្លួនជាមួយនឹងអេក្រង់ OLED និងកាមេរ៉ា periscope

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Honor ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន 30 Series របស់ខ្លួនដែលក្នុងនោះមាន Pro+ flagship, Honor 30 និង 30 Pro ។ សម្រាប់ម៉ូឌែល Pro នេះគឺមានលក្ខណៈសម្បត្តិជាច្រើនដូចគ្នាទៅនឹងម៉ូឌែលធំជាងរបស់វា ខណៈពេលដែលស្មាតហ្វូន Honor 30 គឺប្រើប្រាស់នូវបន្ទះឈីបថ្មី Kirin 985 5G chipset ។

image

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Honor 30 Pro

សម្រាប់វត្តមានរបស់ស្មាតហ្វូន Pro នេះគឺមានអេក្រង់គែមកោង 6.57-inch OLED display ជាមួយនឹងកម្រិតភាពច្បាស់ FHD+ និងអេក្រង់ punch-hole សម្រាប់កាមេរ៉ាភ្លោះថែមទៀត។ កាមេរ៉ានេះមានទំហំ 32MP + 8MP ហើយវាក៏មានការទ្រទ្រង់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ និងអេក្រង់ 20:9 aspect ratio ថែមទៀតផង។

image

ស្មាតហ្វូននេះគឺមានកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយដែលមានកាមេរ៉ាគោលទំហំ 40MP Sony IMX600 ជាមួយនឹង 1/1.7-inch sensor និង RYYB color filter ។ វាក៏មានកាមេរ៉ា 8MP periscope module ជាមួយនឹងមុខងារ OIS និង 5x រហូតដល់ទៅ 50x hybrid zoom ជាមួយនឹង 16MP ultrawide module ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប flagship Kirin 990 5G chipset ជាមួយនឹងរ៉េមទំហំ 8GB / 12GB និង 128/256GB storage ផងដែរ។

image

ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,000mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 40W wired fast charging ថែមទៀត។ កម្មវិធីរបស់វាគឺ Magic UI 3.1.0​ដែលផ្អែកនៅលើ Android 10 ។ ស្មាតហ្វូន Honor 30 Pro ​នេះមានពណ៌ស្វាយ ពណ៌ខ្មៅ ពណ៌ទឹកប្រាក់ និងពណ៌បៃតងជាមួយនឹងការ Pre-order ចាប់ពីថ្ងៃនេះផងដែរ។ ការដាក់លក់ជាផ្លូវការរបស់ស្មាតហ្វូននេះគឺចាប់ផ្តើមពីថ្ងៃទី ២១ ខែមេសានេះ។ សម្រាប់ទំហំ 8/128GB គឺមានតម្លៃ CNY 3,999 ($565) ខណៈពេលដែលទំហំ 8/256GB គឺមានតម្លៃ CNY 4,399 ($620) ។

ស្មាតហ្វូន Honor 30

សម្រាប់ស្មាតហ្វូន Honor 30 គឺមានអេក្រង់ទំហំ 6.53-inch OLED display ជាមួយនឹងកម្រិតភាពច្បាស់​ FHD+ និងអេក្រង់ punch-hole មួយគ្រាប់ដែលមានទំហំ 32 MP selfie ថែមទៀត។ ស្មាតហ្វូននេះមានកម្រិតអេក្រង់ 20:9 aspect ratio និងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត។

image

ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 40MP 1/1.7-inch ជាមួយនឹង RYYB color filter ដូចទៅនឹងស្មាតហ្វូន Honor 30 Pro ផងដែរ។ សម្រាប់សេនស័ររបស់វដាគឺមានទំហំ 8MP periscope module និង 8MP ultrawide ផងដែរ។ ស្មាតហ្វូន Honor 30 ប្រើប្រាស់នូវបន្ទះឈីប Kirin 985 5G chipset ។ វាដំណើរការនូវក្រាហ្វិកកាត Mali-G77 ផងដែរ៕

image