ព័ត៌មាន

ស្មាតហ្វូន Nokia 9.3 PureView មានអេក្រង់កម្រិត 120Hz refresh rate និងកាមេរ៉ាគោលទំហំ 108MP

ពាក្យចចាមអារ៉ាមចុងក្រោយបំផុតបញ្ជាក់ថា ស្មាតហ្វូន Nokia 9.3 PureView នឹងមានកម្រិតអេក្រង់ refresh rate ខ្ពស់ដល់ទៅ 120Hz ។ អេក្រង់របស់ស្មាតហ្វូនរបស់វាអាចជា LCD ឬ OLED ហើយវាក៏នឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។ ដូចនេះ ស្មាតហ្វូននេះប្រាកដជាអេក្រង់ OLED ។

 image

តាមការបញ្ជាក់នៅក្នុងពាក្យចចាមអារ៉ាមនេះគឺថា ស្មាតហ្វូន Nokia 9.3 PureView នឹងបោះបង់ចោលនូវមុខងារនៃការថតរូបភាពនៅក្នុងពេលដំណាលគ្នា ហើយវាក៏ប្រហែលជាប្រើប្រាស់នូវកាមេរ៉ា 108MP ឬយ៉ាងហោចណាស់ក៏ 64MP ផងដែរ។ របាយការណ៍ជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន HMD ធ្លាប់ពិសោធន៍រួចហើយនូវកាមេរ៉ា 24MP, 20MP និង 48MP sensors សម្រាប់ស្មាតហ្វូន Nokia 9.3 PureView មុនពេលដែលប្រើប្រាស់នូវកាមេរ៉ា 108MP នេះ។

image

ស្មាតហ្វូននេះត្រូវគេរំពឹងថានឹងប្រកាសបង្ហាញខ្លួននៅក្នុងខែសីហា ឬនៅក្នុងខែកញ្ញានេះ។ ស្មាតហ្វូន Nokia 9.3 PureView មានការពន្យារពេលជាច្រើនលើកមកហើយ ជាពិសេសវាមានឈ្មោះហៅថា Nokia 9.1, Nokia 9.2 ហើយពេលនេះគឺ Nokia 9.3 ។ ស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 ឬ Snapdragon 865 ៕