ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Tab S6 Lite បង្ហាញខ្លួនជាមួយនឹងអេក្រង់ 10.4" ការទ្រទ្រង់ប៊ិច S-Pen និងថាមពលថ្ម 7,040 mAh

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវថេប្លេត Galaxy Tab S6 កាលពីខែកក្កដាឆ្នាំមុននេះ ហើយនៅថ្ងៃនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះក៏បញ្ចេញនូវថេប្លេតម៉ូឌែលថ្មីគឺ Galaxy Tab S6 Lite ។ ថេប្លេត Galaxy Tab S6 Lite នេះមានតួខ្លួនធ្វើពីលោហធាតុ និងមានអេក្រង់ទំហំ 10.4″ 2000×1200-pixel LCD ដែលមានទំហំតូចជាង 0.1″ បើធៀបទៅនឹង Tab S6&#039s Super AMOLED panel of 2560×1600 pixel ។

image

ថេប្លេត Lite version ក៏មិនមានបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនៅលើអេក្រង់នោះទេ។ Galaxy Tab S6 Lite ប្រើប្រាស់នូវបន្ទះឈីប octa-core processor ដែលមានល្បឿន 2.3GHz ។ ក្រុមហ៊ុន Samsung មិនបញ្ជាក់អំពីបន្ទះឈីបនេះទេ ប៉ុន្តែវាប្រហែលជា Exynos 9611 SoC ។

image

ថេប្លេត Galaxy Tab S6 Lite នេះមានរ៉េមទំហំ 4GB RAM ហើយវាមាន ២ ទំហំសម្រាប់ធ្វើការជ្រើសរើសនោះគឺ 64GB និង 128GB ។ ស្មាតហ្វូន Tab S6 Lite នេះអាចបន្ថែមនូវ microSD card slot ដែលមានទំហំដល់ទៅ 1TB ។ ថេប្លេត Galaxy Tab S6 Lite នេះដំណើរការនូវ Android 10 ជាមួយនឹង One UI 2.0 និងមានមុខងារ Dark Mode និង Samsung Knox ថែមទៀត។

image

ថេប្លេត Samsung Tab S6 Lite នេះមានកាមេរ៉ាខាងក្រោយ 8MP និងកាមេរ៉ាខាងមុខ 5MP selfie ។ ថេប្លេត Galaxy Tab S6 Lite នេះទ្រទ្រង់នូវ S Pen ថែមទៀត។ Tab S6 Lite នេះដំណើរការនូវ Bluetooth 5.0 និង Wi-Fi និង LTE connectivity ថែមទៀតផង។ វាមានរន្ធដោតកាសស្តាប់ 3.5mm headphone jack និង AKG-tuned speakers រួមជាមួយនឹង Dolby Atmos​ដែលផ្តល់នូវបទពិសោធន៍នៃការស្តាប់ដ៏អស្ចារ្យបំផុត៕