ព័ត៌មាន

រូបភាពផ្លូវការដំបូងបំផុតរបស់ស្មាតហ្វូន vivo iQOO Neo3 បង្ហាញខ្លួនហើយ

vivo iQOO Neo3 នឹងក្លាយជាស្មាតហ្វូនដែលមានតម្លៃថោកបំផុតដែលបំពាក់នូវបន្ទះឈីប Snapdragon 865 នៅលើទីផ្សារ ហើយវានឹងបង្ហាញខ្លួននៅថ្ងៃទី ២៣ ខែមេសានេះ។ ថ្មីៗនេះ លោក Feng Yufei នាយកគ្រប់គ្រងរបស់ក្រុមហ៊ុននេះបង្ហោះនៅលើ Weibo នូវរូបភាពផ្លូវការដំបូងបំផុតរបស់ស្មាតហ្វូននេះ ហើយវាគឺមានកាមេរ៉ាខាងក្រោយ ៣ គ្រាប់នៅគែមផ្នែកខាងឆ្វេង និងពណ៌ថ្មីយ៉ាងស្រស់ស្អាត។

image

យើងរំពឹងថា ស្មាតហ្វូននេះមានបច្ចេកវិទ្យា 44W fast-charging ។ ស្មាតហ្វូននេះមានលេខកូដ V1981A និងទទួលបាននូវវិញ្ញាបនបត្រ CCC ថែមទៀតជាមួយនឹង 11V/4A charger ។​សម្រាប់លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo iQOO Neo3 នេះគឺវាមានអេក្រង់ LCD ហើយប្រព័ន្ធស្កេនក្រយ៉ៅដៃរបស់វានៅខាងក្រោយ។

image

វាមានការបញ្ជាក់ថា ស្មាតហ្វូន vivo iQOO Neo3 នឹងមានកម្រិតអេក្រង់ 144 Hz adaptive refresh rate នេះគឺមានន័យថាវាល្អបំផុតនៅក្នុងការលេងហ្គេម ឬការដំណើរការនូវកម្មវិធីនោះ៕