ព័ត៌មាន

ស្មាតហ្វូន Huawei nova 7 នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ២៣ ខែមេសាខាងមុខនេះ

រូបភាពបែកធ្លាយមួយរបស់ស្មាតហ្វូន​ Huawei nova 7 នឹងបង្ហាញខ្លួននៅថ្ងៃទី ២៣ ខែមេសានេះដែលមានការទម្លាយថា​ស្មាតហ្វូននេះគឺមានអេក្រង់ punch hole និងកាមេរ៉ាខាងក្រោយដែលមានរូបរាងជាចតុកោណកែងនៅខាងក្រោយថែមទៀត។ វាក៏មានវីដេអូផ្លូវការមួយដែលចែករំលែកនៅលើ Weibo របស់ក្រុមហ៊ុន Huawei ផងដែរ។ស្មាតហ្វូននេះគឺមានគែមកោង ហើយស្មាតហ្វូន nova 7 Pro  នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 990 5G SoC  ផងដែរ។

 image

បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន​ Huawei  ដែលមានលេខកូដ HNB-AN10  ហើយស្មាតហ្វូន nova 7 ដែលបង្ហាញខ្លួននៅលើ Geekbench គឺមាន Android 10 និងរ៉េមទំហំ 8GB ។ស្មាតហ្វូននេះដំណើរការនូវ octa-core processor ដែលមានហ្វ្រេកង់ 1.84GHz ហើយវាគឺជាបន្ទះឈីប Kirin 985 7nm SoC ។ ជាមួយនឹងស្មាតហ្វូន nova 7 និង nova 7 Pro នេះ ក្រុមហ៊ុន Huawei  ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញស្មាតហ្វូន nova 7 SEនៅថ្ងៃទី ២៣ ខែមេសានេះជាមួយនឹងបន្ទះឈីប Kirin 820 chipset ៕

image