ព័ត៌មាន

Realme Narzo 10, 10A នឹងបង្ហាញខ្លួននៅថ្ងៃទី ២១ ខែមេសាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Realme ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញនូវស្មាតហ្វូន Narzo 10 និង Narzo 10A នៅថ្ងៃទី ២៦ ខែមីនានៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែការប្រកាសបង្ហាញស្មាតហ្វូននេះត្រូវបានពន្យារពេលដោយសារតែការរីករាលដាលនៃមេរោគ COVID-19នៅក្នុងប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុននេះប្រកាសថា ខ្លួននឹងប្រកាសបង្ហាញនូវស្មាតហ្វូន Narzo 10 នេះនៅថ្ងៃទី ២១ ខែមេសានេះនៅវេលាម៉ោង 12:30 PM (7 AM UTC)។

 image

ការប្រកាសនេះបន្ទាប់ពីក្រុមហ៊ុនជាច្រើនត្រូវអនុញ្ញាតអោយប្រតិបត្តិការពេញលេញរបស់ខ្លួនឡើងវិញសម្រាប់ការងារសំខាន់នៅក្នុងប្រទេសឥណ្ឌានៅក្នុងអំឡុងពេលនៃការបិទប្រទេសនេះដែលកំណត់នៅថ្ងៃទី ២៤ ខែមីនា ហើយវាមានការពន្យារពេលចាប់ពីថ្ងៃទី ១៤ ខែមេសាដល់ថ្ងៃទី ៣ ខែឧសភានេះ។ ដូចគ្នាទៅនឹងក្រុមហ៊ុន Realme ដែរ ក្រុមហ៊ុន vivo និង​ Xiaomi ក៏ផ្អាកនូវការប្រកាសបង្ហាញផលិតផលថ្មីរបស់ខ្លួនផងដែរនៅក្នុងប្រទេសឥណ្ឌាដោយសារតែមេរោគ COVID-19 នេះ។ ក្រុមហ៊ុន vivo ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញស្មាតហ្វូន V19 នៅថ្ងៃទី​២៦ ខែមីនា ខណៈពេលដែលក្រុមហ៊ុន Xiaomi ត្រៀមប្រកាសបង្ហាញវត្តមានស្មាតហ្វូន Mi 10 នៅក្នុងទីផ្សាររបស់ឥណ្ឌានៅថ្ងៃទី ៣១​ មីនានេះ។

image

ក្រុមហ៊ុនជាច្រើនអនុញ្ញាតអោធ្វើប្រតិបត្តិការរបស់ខ្លួនចាប់ពីថ្ងៃទី ២០ ខែមេសានេះ យើងប្រហែលជាឃើញថា ក្រុមហ៊ុន Vivo និង Xiaomi ប្រកាសបង្ហាញនូវស្មាតហ្វូន V19 និង Mi 10 នៅក្នុងប្រទេសឥណ្ឌាឆាប់ៗនេះ។ យើងប្រហែលជាឃើញវត្តមានរបស់ស្មាតហ្វូន OnePlus 8 series នឹងដាក់លក់នៅក្នុងប្រទេសនេះឆាប់ៗនេះផងដែរ៕

image

image