ព័ត៌មាន

សហភាពអ៊ឺរ៉ុប៖ កម្មវិធីតាមដានវីរុសត្រូវតែគោរពតាមឯកជនភាព

 

សហគមន៍អ៊ឺរ៉ុបនិយាយនៅថ្ងៃព្រហស្បតិ៍ថា ការប្រើប្រាស់កម្មវិធីទូរស័ព្ទដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ គួរតែធានាថា កម្មវិធីនេះគោរពតាមគោលការណ៍ភាពឯកជនរបស់ប្លុក(bloc) និងជៀសវាងការប្រើប្រាស់ទិន្នន័យទីតាំងផ្ទាល់ខ្លួន។ អនុសាសន៍ទាំងនោះគឺជាផ្នែកមួយនៃវិធីសាស្រ្តអ៊ឺរ៉ុបដែលជួយសំរួលដល់ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ បណ្តាប្រទេសនៅសហភាពអ៊ឺរ៉ុបមួយចំនួនបានដាក់ចេញនូវកម្មវិធីផ្សេងៗគ្នា ដែលបង្កឱ្យមានការរិះគន់ពីសកម្មជនភាពឯកជនទិន្នន័យ(data privacy activists)។ 

image

ប្រធានឌីជីថលអ៊ឺរ៉ុបលោក Thierry Breton មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចការពារសុវត្ថិភាពឯកជនខ្លាំងគឺជាតម្រូវការចំបង មុនទទួលយកកម្មវិធីទាំងនេះហេតុដូច្នេះវាមានប្រយោជន៍”។ កម្មវិធីទូរស័ព្ទគួរតែទទួលបានយល់ព្រមពីអាជ្ញាធរសុខាភិបាលសាធារណៈ និងមានការដំឡើងដោយស្ម័គ្រចិត្ត និងលុបចោលនៅពេលដែលវាមិនចាំបាច់ហើយក៏គួរតែផ្អែកលើទិន្នន័យអនាមិកផងដែរ។

image

​នៅក្នុងឯកសារមានសេចក្តីថា៖“ទិន្នន័យទីតាំងមិនចាំបាច់ប្រើនោះទេ ហើយក៏មិនត្រូវបានណែនាំសម្រាប់គោលបំណងទាក់ទងកម្មវិធីដែរ ព្រោះគោលដៅរបស់កម្មវិធីទាំងនោះគឺមិនអនុវត្តតាមចលនារបស់មនុស្សម្នាក់ៗ ឬអនុវត្តតាមវេជ្ជបញ្ជានោះទេ។”