ព័ត៌មាន

បណ្តាប្រទេសលោកខាងលិចត្រូវធ្វើសកម្មភាពបន្ថែមទៀតដើម្បីបញ្ឈប់ប្រទេសចិនក្នុងការទិញក្រុមហ៊ុនបច្ចេកវិទ្យា

លោក John Sawers ជាអតីតប្រធានសេវាភ្នាក់ងារស៊ើបការណ៍បរទេស MI6 របស់ចក្រភពអង់គ្លេសមានប្រសាសន៍ថា លោកខាងលិចត្រូវការធ្វើសកម្មភាពបន្ថែមទៀតដើម្បីបញ្ឈប់ប្រទេសចិនក្នុងការទិញក្រុមហ៊ុនបច្ចេកវិទ្យាយុទ្ធសាស្ត្រដូចជាក្រុមហ៊ុនរចនាបន្ទះឈីបអេឡិចត្រូនិចអង់គ្លេសឈ្មោះថា Imagination Technologies ។ លោក Sawers ប្រធានផ្នែកសេវាកម្មស៊ើបការណ៍សម្ងាត់ពីឆ្នាំ២០០៩ ដល់ឆ្នាំ ២០១៤ មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនកំពុងស្វែងរកការពង្រីកឥទ្ធិពលរបស់ខ្លួននៅលើពិភពលោក បើទោះបីជាវាមិនមែនជាការគំរាមកំហែង ដែលសហភាពសូវៀតធ្វើក៏ដោយ។”

 image

លោក Sawers មានប្រសាសន៍ថា៖“ទោះយ៉ាងណា វានឹងមានការប្រជែងគ្នាយ៉ាងខ្លាំងលើការត្រួតពិនិត្យបច្ចេកវិទ្យា។ យើងត្រូវធ្វើសកម្មភាពបន្ថែមទៀតនៅភាគខាងលិចដើម្បីធ្វើឱ្យប្រាកដថា យើងបានឯករាជ្យពីប្រទេសចិន ដោយយើងត្រូវធ្វើសកម្មភាពបន្ថែមទៀតដើម្បីការពារមិនឱ្យប្រទេសចិនអាចទិញបច្ចេកវិទ្យាលោកខាងលិចបាន។”

image

សមាជិកសភាអង់គ្លេសមានប្រសាសន៍ថា រដ្ឋាភិបាលចក្រភពអង់គ្លេសគួរតែអំពាវនាវឱ្យមានយន្តការគ្រប់បែបយ៉ាងទាំងអស់ដើម្បីការពារការដកមូលដ្ឋានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Imagination Technologies ទៅដាក់នៅប្រទេសចិន រួមទាំងត្រូវស្វែងរកអ្នកទិញលោកខាងលិចម្នាក់សម្រាប់ទិញក្រុមហ៊ុននោះ៕