ព័ត៌មាន

Google កំពុងធ្វើការនៅលើកាតឥណទានឆ្លាតវៃដើម្បីប្រកួតប្រជែងជាមួយនឹង Apple Card

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ប្រកាសបង្ហាញនូវកាត Apple Card របស់ខ្លួនកាលពីខែមីនាឆ្នាំមុននេះ ហើយក្រុមហ៊ុន Huawei ក៏ប្រកាសបង្ហាញនូវកាតឥណទានរបស់ខ្លួនកាលពីសប្តាហ៍មុននេះផងដែរ។ ពេលនេះ TechCrunch រាយការណ៍ថា ក្រុមហ៊ុន Google ក៏ត្រៀមប្រកាសបង្ហាញនូវកាតឥណទានរបស់ខ្លួនផងដែរដែលវាប្រហែលជាមានឈ្មោះហៅថា Google Card ។

 image

ខុសប្លែកពី Apple Card ដែលកាតឥណទាននេះគឺជាការសហការគ្នារវាង Mastercard និង Goldman Sachs នោះ ក្រុមហ៊ុន Google គឺមានកាតឥណទានរបស់ខ្លួនដែលជាការសហការជាមួយនឹងធនាគារជាច្រើនដូចជា Stanford Federal Credit Union និង Citi ។ ក្រៅពីនេះ Google Card នឹងមានភ្ជាប់ជាមួយនឹង Visa Chip ប៉ុន្តែវាក៏អាចនឹងទ្រទ្រង់ទៅលើការចំណាយជាច្រើនទៀតដូចទៅនឹង Mastercard ផងដែរ។

image

Google Card អាចប្រើប្រាស់ក្នុងការទិញទំនិញនៅហាងលក់រាយជាច្រើន ហើយវានឹងទ្រទ្រង់នូវការប្រើប្រាស់ contactless payments ថែមទៀត។ សម្រាប់កាតសិប្បនិម្មិតរបស់ Google Card នេះគឺប្រើប្រាស់នូវ Bluetooth mobile payments ហើយវាក៏ប្រើប្រាស់សម្រាប់ទិញអនឡាញផងដែរ។

image

អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការគ្រប់គ្រងទៅលើប្រតិបត្តិការជាច្រើនរបស់ពួកគេចេញពី Google app ដូចជា Google Pay ហើយវាក៏មាន Option ក្នុងការចាក់សោរទៅលើកាតនេះប្រសិនបើវាត្រូវបានគេលួច ឬមិនប្រើប្រាស់នោះ។ ប្រសិនបើអ្នកណាម្នាក់ចូលទៅក្នុងគណនីរបស់អ្នកនោះ អ្នកអាចធ្វើការចាក់សោរវាបាន៕